ចាន់ រតនា ផ្ដល់មេរៀនឲ្យ Fernandes បរាជ័យលើកដំបូងក្នុងអាជីព(វីដេអូ)
- 2018-12-07 11:29:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាន់ រតនា ផ្ដល់មេរៀនឲ្យ Fernandes បរាជ័យលើកដំបូងក្នុងអាជីព(វីដេអូ)
ចន្លោះមិនឃើញ
កីឡាករជើងខ្លាំងរបស់កម្ពុជា ចាន់ រតនាបានវាយយកឈ្នះកីឡាករឥណ្ឌូណេស៊ី Abro Fernandes ឲ្យស្គាល់បរាជ័យលើកដំបូងក្នុងអាជីព MMA នៅមុននេះបន្តិច។
កីឡាករទាំងពីរវាយក្នុងកម្មវិធី ONE: Destiny of Champions ដែលជាព្រឹត្តិការណ៍ចុងក្រោយបង្អស់របស់ One Championship ក្នុងឆ្នាំ២០១៨ រៀបចំក្នុងប្រទេសម៉ាឡេស៊ីមានកីឡាករខ្លាំងៗជាច្រើនមកពីប្រទេសផ្សេងៗចូលរួមប្រកួត។
ក្នុងការប្រកួត រតនាត្បិតខកខានប្រកួតជាង១ឆ្នាំ ប៉ុន្តែការវិលត្រលប់មកវិញនៅតែមិនបាត់បង់ស្នៀត ដោយវាយសន្ធាប់លើ Fernandes រហូតទទួលបានជ័យជម្នះ។ សម្រាប់លទ្ធផលពេលនេះគឺជាការចាញ់ក្នុងអាជីពជាលើកដំបូងរបស់ Fernandes ក្នុង៨ប្រកួតកន្លងទៅ។ ចំណែករតនាវិញបានសាងកំណត់ត្រាខ្លួនប្រកួត៨ដង ឈ្នះ៥និងចាញ់៣។