អគ្គស្នងការនគរបាលជាតិបញ្ជាឲ្យរកមុខអ្នកបង្ហោះវីដេអូ ជនជាតិចិនកាប់ចាក់គ្នានៅភ្នំពេញ

  • 2018-12-07 07:44:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីអ្នកប្រើប្រាស់ បណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក មួយចំនួនបង្ហោះវីដេអូឃ្លីប មានរូបភាពជនជាតិចិន មួយក្រុម ប្រដាប់ដោយកំបិតកាប់ចាក់គ្នា នៅក្នុងរាជធានីភ្នំពេញនោះ នាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានបញ្ជាឲ្យមន្រ្តីនគរបាលស្រាវជ្រាវ ស៊ើបអង្កេតវែកមុខរកបុគ្គល ដែលបានបង្ហោះឃ្លីបវីដេអូនេះ ចាត់វិធានការទៅតាមផ្លូវច្បាប់។

ក្រោយបញ្ចប់ពិធីប្រកាសមុខតំណែង នាយនគរបាលជាតិ ថ្នាក់ឧត្តមសេនីយ៍ចំនួនបីរូប នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នៅ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ លោក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា “អគ្គស្នងការនគរបាលបានបញ្ជា ឲ្យមន្រ្តីនគរបាលដែលពាក់ព័ន្ឋទាំងអស់ ត្រូវចុះស្រាវជ្រាវនិងស៊ើបអង្កេតជាបន្ទាន់ ចំពោះបុគ្គល ដែលបានបង្ហោះឃ្លីបវិដេអូជនជាតិចិនមួយក្រុម ប្រដាប់ដោយកំបិតកាប់ចាក់គ្នា នៅក្នុងរាជធានីភ្នំពេញ ដែលទង្វើនេះ វាអាចឲ្យមានការភ័ន្តច្រឡំ និងអសន្តិសុខសង្គមខ្មែរទាំងមូល”។

ប្លង់មួយក្នុងវីដេអូ

លោកបន្ដថា វីដេអូដែលបង្ហោះតាមបណ្តាញសង្គមនេះ មិនមែនជាការ ពិតដូចកើតមានតាមខ្សែវីដេអូនេះឡើយ។ តាមការពិនិត្យរបស់សមត្ថកិច្ច នៃក្រុមជំនាញ បានបញ្ជាក់ថាវីដេអូនេះ មានការកាត់តរូបភាពក្នុងចេតនាបំពុល បរិយាកាសសង្គម បង្កឲ្យមានការភ័ន្តច្រឡំ និងបង្កើតឲ្យមានការរើសអើងពូជសាសន៍ ក្នុងប្រទេសកម្ពុជា។

ជាងនេះទៅទៀត អគ្គស្នងការនគរបាលជាតិ ក៏បានបញ្ជារឲ្យតាមចាប់ បុគ្គលដែលបានបង្ហោះ នេះឲ្យបានដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ និងកុំឲ្យមានករណីនេះកើតមានបន្តទៀត ដែលជាកត្តាធ្វើឲ្យសង្គមវឹកវរ និងមានការរើសអើងជាតិសាសន៍ជាដើម។

ជុំវិញបញ្ហាទាំងនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញមកធ្វើការ បដិសេធទាំងស្រុង នូវខ្សែវីដេអូឃ្លីបមួយ ដែលបានបង្ហោះ នូវរូបភាពឃោរឃៅ កាប់ចាក់គ្នានេះ ថាបានកើតឡើងក្នុងរាជធានីភ្នំពេញ ។ ករណីនេះ គឺជាការរៀបចំ នូវរូបភាពកាត់ត ដោយបង្ហាញជាអំពើ ឃោរឃៅតាមរយៈខ្សែវីដេអូរ ដូចបានឃើញ តាមបណ្តាញសង្គមហ្វេសប៊ុក៕

ប្រភព៖ ដើមអម្ពិល