មក​ដឹង​ពី​តារា​ចម្រៀង​​ល្បីៗ រក​ចំណូល​បាន​ច្រើន​ជាង​គេ​ប្រចាំ​ឆ្នាំ ២០១៨

  • 2018-12-09 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្សនាវដ្ដី Forbes ទើប​តែ​ប្រកាស​ពី​បណ្ដា​ឈ្មោះ​តារា​ចម្រៀង​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ប្រចាំ​ឆ្នាំ ២០១៨ ក្នុង​នោះ​មាន​ដូច​ជា​តារា​ប៉ុប​​ល្បីៗ​ដូច​ជា Taylor Swift, Ed Sheeran និង Katy Perry ជា​ដើម ប៉ុន្តែ​អ្នក​ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​នោះ​គឺ​មិន​មែន​ជា​អ្នក​ទាំង​នេះ​ទេ។ ក្រុម​ចម្រៀង​ U2 នៅ​តែ​ជា​ក្រុម​ចម្រៀង​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​បំផុត​ប្រចាំ​ឆ្នាំ ដោយ​រក​ចំណូល​បាន​ដល់​ទៅ ១១៨​លាន​ដុល្លារ​ឯណោះ​សម្រាប់​ឆ្នាំ ២០១៨។

នេះ​ជា​បណ្ដា​តារា​ចម្រៀង​ទាំង​១០​ រក​ចំណូល​បាន​ច្រើន​ជាង​គេ៖

១០. Diddy ប្រាក់​ចំណូល ៦៤​លាន​ដុល្លារ
៩. Roger Waters ប្រាក់​ចំណូល​ ៦៨​លាន​ដុល្លារ
៨. ក្រុម​ចម្រៀង Guns N 'Roses ប្រាក់​ចំណូល ៧១​ដុល្លារ
៧. Jay Z ប្រាក់​ចំណូល ៧៦,៥​លាន​ដុល្លារ
៦. Taylor Swift ប្រាក់​ចំណូល ៨០​លាន​ដុល្លារ
៥. Katy Perry ប្រាក់​ចំណូល​ ៨៣​លាន​ដុល្លារ
៤. Bruno Mars ប្រាក់​ចំណូល ១០០​លាន​ដុល្លារ
៣. Ed Sheeran ប្រាក់​ចំណូល​ ១១០​លាន​ដុល្លារ
២. Coldplay ប្រាក់​ចំណូល ១១៥,៥លាន​ដុល្លារ
១. ក្រុម​ចម្រៀង​ U2 ប្រាក់​ចំណូល ១១៨លាន​​ដុល្លារ

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ