បោះ ១ ពាន់​ដុល្លារ​ជាមួយ Apple/Microsoft នៅ​ឆ្នាំ ១៩៨០ ដឹង​ឥឡូវ​ទទួល​បាន​ប៉ុន្មាន​អត់?

  • 2018-12-10 08:26:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ជា​ច្រើន​ហាក់​មាន​ភាព​សោកស្ដាយ​និង​ខ្លះ​ដល់​ថ្នាក់​ស្រមៃ​ថា​បើ​កាល​ពី​ជាង​ ២០ ឆ្នាំ​មុន​មាន​លុយ​អាច​បណ្ដាក់​ទុន​ជាមួយ​ក្រុមហ៊ុន Microsoft ឬ Apple មក​ទល់​ពេល​នេះ​ប្រហែល​អាច​សល់​លុយ​ចាយ​ធូរ។

យោង​តាម​ការ​គណនា​របស់ CNBC បាន​បង្ហាញ​ការ​ប្រៀបធៀប​នៃ​តម្លៃ​ទីផ្សារ​មូលបត្រ (IPO) ​ក្នុង​ពេល​ចុះ​ផ្សាយ​ដំបូង និង​ធៀប​មក​ទល់​បច្ចុប្បន្ន។ ត្រលប់​ទៅ​ឆ្នាំ ១៩៨០ បើ​អ្នក​មាន​លុយ​បណ្តាក់​ទុន​ត្រឹម ១ ០០០ ដុល្លារ មក​ទល់​ពេល​នេះ​សម្រាប់ Apple មាន​តម្លៃ​ខ្ពស់​ជាង ៤២០ ០០០ ដុល្លារ ខណៈ Microsoft ខ្ពស់​ដល់ ១,៧ លាន​ដុល្លារ

ហេតុ​នេះ​ហើយ​ទើប​ជំរុញ​ឲ្យ​អ្នក​ធ្វើ​ជំនួញ​លើ​ផ្នែក​បណ្តាក់​ទុន​ភាគ​ច្រើន​ដែល​ហ៊ាន​ប្រលូក​ជាមួយ​ក្រុមហ៊ុន​យក្ស​ទាំង​ពីរ​អាច​មាន​ទ្រព្យសម្បត្តិ​ហៀរហូរ ប៉ុន្តែ​ក៏​ប្រឈម​នឹង​ឧបសគ្គ​ជា​ច្រើន​ផង​ដែរ។

សោត​យ៉ាង​ដូច​ជា Microsoft ពិត​ណាស់​ដែល​ជោគជ័យ​ខ្លាំង​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ និង ១៩៩០ ប៉ុន្តែ​បាន​ធ្លាក់​ចុះ​ទៅ​វិញ​នៅ​ទសវត្សរ៍​ឆ្នាំ ២០០០ បន្ទាប់​ពី​ផលិតផល​របស់​ខ្លួន​ហាក់​អស់​ប្រជាប្រិយភាព​និង​មិន​អាច​ដេញ​ទាន់​យុគសម័យ​ពេញ​និយម​របស់​អតិថិជន។ លុះ​មក​ទល់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ក៏​បាន​ស្រោចស្រង់​មក​វិញ រហូត​ថ្មីៗ​នេះ​ទើប​តែ​ផ្តួល Apple ក្នុង​នាម​ជា​ក្រុមហ៊ុន​មាន​តម្លៃ​ទ្រព្យ​ខ្ពស់​ជាង​គេ​ក្នុង​ពិភពលោក។

ទៅ​មើល Apple ដែល​ធ្លាប់​ជោគជ័យ​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៨០ ក៏​ប៊ិះ​តែ​ត្រូវ​បិទ​ទ្វារ​នៅ​ឆ្នាំ ១៩៩៧ ប៉ុន្តែ​សំណាង​ល្អ​បាន​ជួល​ឲ្យ​ស្ថាបនិក Steve Jobs មក​ដឹកនាំ​សារ​ជា​ថ្មី រហូត​សម្រុក​ទល់​បច្ចុប្បន្ន​មាន​នាម​ជា​ក្រុមហ៊ុន​មាន​ទីផ្សារ​ភាគហ៊ុន​តម្លៃ ១ លាន​លាន (Trillion) ដុល្លារ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា