សាលី អ៊ូមើត​​ ឈ្នះមេដាយមាសបង្ហាញទង់ជាតិខ្មែរទៀតហើយ​

  • 2018-12-09 07:05:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​មេដាយ​មាស​កីឡា​ទ្វីប​អាស៊ី​​របស់​កម្ពុជា​ សាលី អ៊ូមើត​ បាន​ឈ្នះ​មេដាយ​មាស​ទៀត​ហើយ​ពី​ការ​ប្រកួត​កីឡា​ម៉ូតូ​ទឹក​ពាន​រង្វាន់​ស្តេច​ថៃ​ដែល​ជា​ពាន​រង្វាន់​កម្រិត​ពិភព​លោក​កាល​ពី​ព្រឹក​មិញ។

សាលី អ៊ូមើត បង្ហាញទង់ជាតិ​កម្ពុជា​ពេល​ឈ្នះ​ការ​ប្រកួត​ព្រឹក​មិញ (រូបថត៖ WFC)

ការ​ប្រកួត​ដែល​ធ្វើ​​ឡើង​វគ្គ​សន្សំ​តាំង​ពី​ម្សិល​មិញ​ កីឡាករ​ឆ្នើម​របស់​កម្ពុជា​ សាលី អ៊ូមើត​ធ្វើបាន​យ៉ាង​ទាំង​ម្សិល​មិញ​ និង​ថ្ងៃ​អាទិត្យ​នេះ​រហូត​ឈ្នះ​មេដាយ​មាស​សម្រាប់​វិញ្ញាសា​ Ski Modifier ក្នុង​ចំណោម​កីឡាករ​១២​រូប​ផ្សេង​ទៀត​មក​ពី​ប្រទេស​ផ្សេង​ៗ​ពី​ការ​ប្រកួត​កម្រិត​ពិភព​លោក​ King Cup Jetski World Cup 2018 នៅ​ប្រទេស​ថៃ។

ទីតាំង​ប្រកួតនៅ​ថៃ (រូបថត៖ WFC)

សាលី អ៊ូមើត​ តែង​តែ​ទទួល​បាន​លទ្ធផល​ល្អ​គួរ​ជា​ទី​គាប់​ចិត្ត​រាល់​ការ​ចូល​រួម​ប្រកួត​ទាំង​កម្រិត​តំបន់​ និង​ពិភព​លោក។ រហូត​ដល់​ពេល​ជយលាភី​នៃ​ពាន​រង្វាន់​ និង​មេដាយ​​របស់​កីឡាករ​កម្ពុជា​រូប​នេះ​មាន​ច្រើន​កំពុង​ដាក់​តាំង​នៅ​ប្រទេស​ថៃ៕

បន្ទប់​ដាក់តាំងមេដាយ​ និង​ពាន​រង្វាន់ (រូបថត៖ WFC)

អត្ថបទ៖ ជាន ចាន់រ៉ា