បារាំងប្រកាសបិទ ទួអេហ្វែលបណ្ដោះអាសន្ន ក្រោយផ្ទុះការតវ៉ាខ្លាំងពេញប៉ារីស
- 2018-12-10 02:32:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បារាំងប្រកាសបិទ ទួអេហ្វែលបណ្ដោះអាសន្ន ក្រោយផ្ទុះការតវ៉ាខ្លាំងពេញប៉ារីស
ចន្លោះមិនឃើញ
រដ្ឋាភិបាលបារាំងដឹកនាំដោយប្រធានាធិបតី Emanuel Macron បានប្រកាសបិទទួអេហ្វែលកាលពីថ្ងៃសៅរ៍ក្រោយផ្ទុះការតវ៉ាខ្លាំងបណ្ដាលឲ្យមានចលាចលពេញទីក្រុង។
ការតវ៉ានេះ ត្រូវបានធ្វើឡើងអស់រយៈពេល ៤សប្ដាហ៍មកហើយដោយក្រុមអាវកាក់ពណ៌លឿង (Yellow Vests) ដោយសារការឡើងពន្ធប្រេងសាំង។ ដោយព្រួយបារម្ភពីបញ្ហាសន្ដិសុខ និងសុវត្ថិភាព ប៉ូលិសបានបញ្ជាឲ្យបិទសារមន្ទីរមួយចំនួនរួមទាំង Grand Palais, តំបន់វប្បធម៌ដូចជា The Opera និងហាងមួយចំនួននៅកណ្ដាលក្រុងប៉ារីសរួមទាំងទួអេហ្វែលផងដែរ។ យោងតាម SETE ឲ្យដឹងថា "ការធ្វើបាតុកម្មក្នុងទីក្រុងប៉ារីសឥឡូវនេះ មិនអាចឲ្យយើងទទួលភ្ញៀវបានដោយសុវត្ថិភាពនោះទេ។”
គួរឲ្យដឹងថា ការតវ៉ានេះ ត្រូវធ្វើឡើងក្រោយមានការដំឡើងថ្លៃប្រេងជាង ២០%នៅពាក់កណ្ដាលឆ្នាំដំបូងពី ៦០ដុល្លារក្នុងមួយបារ៉ែល (ធុងចំណុះ ២០០លីត្រ) ទៅ ៨៦,០៧ ដុល្លារក្នុងមួយបារ៉ែលកាលពីខែតុលា ខណៈ មនុស្សជាង ៤០០នាក់ ត្រូវបានចាប់ខ្លួន៕
ចុចអាន ៖