តិចអត់ជឿ បច្ចេកវិទ្យា​នេះ​ អាច​ធ្វើ​ទូកយក​ទៅ​បត់​ទុក​បាន!

  • 2018-12-11 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពីរ​បី​ឆ្នាំ​មុន Oru Kayak បាន​ចេញ​ទូក​បត់​បាន អាច​ដាក់​ក្នុង​ទូ ងាយស្រួល​ទាំង​ការ​ដឹក​ជញ្ជូន និង​ប្រើប្រាស់​។ គំនិត​ច្នៃប្រឌិត​របស់​ក្រុមហ៊ុន​ជា​ចម្បង​បាន​ពី​សិល្បៈ​ជប៉ុន Origami ដែល​មាន​ការ​ណែនាំ​ពី​ការ​បត់​ប្លាស្ទិក​។ ប៉ុន្តែ​បច្ចុប្បន្ន​ Oru Kayak មាន​គូ​ប្រជែង​ថ្មី​ជាមួយ​នឹង Onak 2.0 ដែល​មាន​គំរូ​ស្រដៀង​គ្នា​ចំពោះ​ទូក​អាច​បត់​បាន​។ 

Onak 2.0 បាន​រចនា​ទូក​ស្រាល ងាយស្រួល​ដឹក​ជញ្ជូន និង​កាន់​តែ​ងាយស្រួល​ទុក​ដាក់ ដោយ​មាន​ទម្ងន់​ត្រឹម ៣៣ ផោន។ ពេល​បត់​ទូក​មាន​ប្រហែល​ត្រឹម ៤៨.៤ អ៊ីង និង​ទទឹង ១៦.៩ អ៊ីង។ ការ​រៀបចំ​ដំឡើង Onak 2.0 ប្រើ​ពេល​ត្រឹម​ពីរ​បី​នាទី ហើយ​ពេល​ពន្លា មាន​ប្រហែល ១៥ ហ្វីត និង​ទទឹង ២.៥ ហ្វីត។ ទំហំ​ប៉ុណ្ណឹង​ងាយស្រួល​ប្រើប្រាស់​លើ​ទឹក អាច​ទប់​លំនឹង​ពេល​ប្រើប្រាស់​បាន​ល្អ ស្ថិត​នៅ​ស្ថានភាព​ទឹក​នានា​។ 

សមាសធាតុ​ប្រើប្រាស់​រឹងមាំ​ជាង​អាលុយមីញ៉ូម អាច​បត់បែន​បាន​មិន​បារម្ភ​បាក់​បែក​។ ក្រុមហ៊ុន​ការងារ Onak 2.0 រំពឹង​ពី​ប្រាក់​បន្ថែម​ចំនួន ៥៦ ៧៣៨  ដុល្លារ ដើម្បី​ឲ្យ​ទូ (Canoe) មាន​សង្វាក់​ផលិតកម្ម​។ បើ​ជោគជ័យ នឹង​មាន​វត្តមាន​លើ​ទីផ្សារ​ក្នុង​ខែ​មេខា ឆ្នាំ ២០១៩ ហើយ​តម្លៃ​ប្រហែល ១ ៩៣០ ដុល្លារ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន