GMC Sierra Denali ​​រថយន្ត​ពាសដែក​ស័ក្ដិសម​បំផុត សម្រាប់​អ្នក​ Off-Road ​

  • 2018-12-09 04:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

GMC Sierra Denali ជា​ប្រភេទ​រថយន្ត​ Pickup ពាសដែក ដែល​បំពាក់​ប្រព័ន្ធ Adaptive Ride Control ធ្វើ​ឱ្យ​ការ​បើកបរ​មានភាព​រលូន​ល្អ ហើយ​រួម​ជាមួយ​នឹង​បច្ចេកវិទ្យា​ទំនើប​ៗផ្សេងទៀត ធ្វើ​ឱ្យ​​វាដំណើរការ​បាន​ស្ទើរ​គ្រប់​ស្ថានភាព​ផ្លូវ។ ​

រថយន្ត​បំពាក់​ម៉ាស៊ីន​សាំង V8 ទំហំ ៥៣០០ សេសេ និង​ផ្ដល់​កម្លាំង ៣៥៥ សេស​នេះ ធ្វើ​ឱ្យ​តៃកុង​ងាយស្រួល​​បើកបរ​​ជាង Pick Up ផ្សេងទៀត ជាពិសេស​កន្លែង​ផ្ទុក​ទំនិញ​ខាង​ក្រោម​ធំ​ទូលាយ។ មិន​តែ​ប៉ុណ្ណោះ GMC Sierra Denali ត្រូវ​បាន​ក្រុមហ៊ុន INKAS ប្រទេស​កាណាដា បំពាក់​កម្រិត​ការពារ​គ្រាប់ CEN BR6 ពោល​អាច​ធន់​នឹង​កាំភ្លើង ​AMMO ទំហំ 7.62mm និង​គ្រាប់​បែក​ដៃ​ DM51 ២គ្រាប់​ មិនអាច​កម្ទេចបាត​របស់​វា​បាន​ឡើយ។ រថយន្តSierra Denali ក៏​មាន​បំពាក់​ប្រព័ន្ធRun Flat Tire លើ​កង់​ទាំង​បួន​ផង​ដែរ ពោល​បើក​បរ​បាន​បើ​ទោះ កង់​បែក​ខ្ទេច​ក៏​ដោយ។ ​

​សម្រាប់​លក្ខណៈ​ពិសេស​ផ្សេងទៀត រថយន្ត Truck បំពាក់​ចង្កឹះ​លេខ​អូតូ ៨ វគ្គ​នេះ មិន​ខុស​ពី​រថយន្ត​ពាសដែក​​​ LEXUS LX 570 ដែល​ Sabay ចុះ​ផ្សាយ​លើក​មុន​ឡើយ ពោលគឺ​តួ​គ្រោង​របស់​វា​ពាស​ដោយ​ដែក​​រឹង​មាំ ស្ទើរគ្រប់​កន្លែង រួមទាំងកាប៊ីន​អ្នក​បើកបរ កន្លែង​អ្នក​ដំណើរ​មុខ-ក្រោយ​​ ​បរិវេណ​អាគុយ និង​គ្រឿង​អេឡិចត្រូនិក​ផ្សេង​ទៀត​។ ចំណែក​កញ្ចក់ និង​ទ្វារ មាន​​​ច្រើន​ស្រទាប់​​ន​គុណភាព​ខ្ពស់៕ ​

ចុច Like និង See First ដើម្បីទទួលបាន​ព័ត៌មាន​បច្ចេកវិទ្យា​ថ្មីៗ...

ប្រភព៖ Inkasarmored   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី