ពេញ​ចិត្ត​ស្ដូក បើ​ដឹង​សមត្ថភាព​រថយន្ត​ពាសដែក LEXUS LX 570 ការពារ​គ្រាប់កម្រិត BR6

  • 2018-12-05 02:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

LEXUS LX 570 ជា​រថយន្ត​ស៊េរី​ប្រណីតរបស់​​​ជប៉ុន ប៉ុន្តែ​ដើម្បី​ឱ្យ​យាន​មួយ​នេះ​កាន់​តែ​ទំនើប ក្រុមហ៊ុន​ជំនាញ​ផលិត​​រថយន្ត​ពាសដែក INKAS របស់​កាណាដា បាន​ប្រែក្លាយ​វាទៅ​ជា​គ្រឿង​ដឹកជញ្ជូន​​ថ្មីមួយ​ទៀត មាន​សមត្ថភាព​​​ការពារ​គ្រាប់​កម្រិត BR6។

រថយន្តនេះមាន​លក្ខណៈពិសេស​ត្រង់​ថា តួ​គ្រោង​របស់​វាពាស​ដោយ​ដែក​​រឹង​មាំ ស្ទើរគ្រប់​កន្លែងមិន​ថា​ កាប៊ីន​អ្នក​បើកបរ កន្លែង​អ្នក​ដំណើរ​មុខក្រោយ​នោះ​ទេ សូម្បី​បរិវេណ​អាគុយ និង​គ្រឿង​អេឡិចត្រូនិក​ផ្សេងទៀតក៏មាន​​ដូច​គ្នា​។

ចំណែក​កញ្ចក់វិញ ត្រូវបាន INKAS បំពាក់​​ច្រើន​ស្រទាប់​មាន​គុណភាព​ខ្ពស់ អាច​ការពារ​គ្រាប់​កាំភ្លើងកម្រិត AMMO ទំហំ 7.62 mm និងគ្រាប់បែកដៃ DM51 ដល់ទៅ ២ គ្រាប់។ ​ រីឯ​កង់​របស់​វាមាន​បំពាក់​ប្រព័ន្ធ Run Flat Tire ពោលគឺអាច​បើក​បរ​បាន បើ​ទោះ​ជាបែក​ធ្លាយ​ក៏​ដោយ រួមទាំង​មាន​ចំណុច​ពិសេសៗ​ជាច្រើន​ទៀត។

មិន​មាន​ការកែប្រែ​ពី​ក្រុមហ៊ុន​ដើម LEXUS LX 570 ស៊េរី​ឆ្នាំ ២០១៨​ នេះ ភ្ជាប់​មក​ជាមួយ​នូវ​​​ចង្កឹះ​លេខ​អូតូ ​៨​វគ្គ ម៉ាស៊ីន​សាំង​ទំហំ ៥៧០០សេសេ ផ្ដល់​កម្លាំង​ ៣៨៣សេស ដំណើរការ​ដោយ​កាឡេ​កង់​៤ ឬ AWD អាច​ផ្ទុក​មនុស្ស​បាន​ ៨នាក់ និង​​មាន​ធុង​ប្រេង​ទំហំ ៩៣ លីត្រ។ រថយន្ត​នេះមាន​លក់​នៅ​ក្រុមហ៊ុន INKAS ប្រទេស​កាណាដា​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

ប្រភព៖ Inkasarmored   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី