ស័ក្តិ ចាដេត ទើប​បញ្ចេញ​វីដេអូ​ចម្រៀង​ថ្មី "Do You Mind?” និពន្ធ​និង​សរសេរ​បទ​ភ្លេង​ខ្លួន​ឯង

  • 2018-12-10 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​និង​ម៉ូដែល ស័ក្តិ ចាដេត ទើប​តែ​បញ្ចេញ​វីដេអូ​ចម្រៀង​ថ្មី "Do You Mind?” កាល​ពី​ម្សិល​មិញ​នេះ ដែល​ជា​បទ​ចម្រៀង​ដែល​លោក​និពន្ធ​ទំនុក​ភ្លេង​និង​សរសេរ​ប៉ារ៉ូល​ចម្រៀង​ដោយ​ខ្លួន​ឯង។

ស័ក្តិ ចាដេត

ក្នុង​បទ​ចម្រៀង​នេះ ចាដេត បាន​ច្រៀង​រៀប​រាប់​ស្នេហា​របស់​ បុរស​ម្នាក់​ចំពោះ​នារី​ម្នាក់​ដោយ​​ខ្លួន​ឯង​មិន​មែន​អ្វី​ទាំង​អស់ មាន​តែ​ខ្លួន​និង​មិន​មែន​ឋានៈ​ខ្ពង់ខ្ពស់។ បទ​ចម្រៀង​នេះ​មាន​លក្ខណៈ​ជា​ចង្វាក់​ប៉ុប ដោយ​មាន​ការ​ចូលរួម​រ៉េប​ពី YT។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ពី​បទ​ចម្រៀង​នេះ​គឺ វីដេអូ​មាន​លក្ខណៈ​ប្លែក​ ព្រម​ទាំង​មាន​បទ​ភ្លេង​យ៉ាង​ពីរោះ។

តារា​រ៉េប YT

បើ​ចង់​ដឹង​កាន់​តែ​ច្បាស់​ទស្សនា​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ ធារ៉ូ

អត្ថបទថ្មី