ច្រើនសន្លឹក Pancake នៅតែមានអ្នកគាំទ្រភ្លូកទឹកភ្លូកដីខណៈវត្តមាន Bella នៅកម្ពុជាយប់មិញនេះដែរ

  • 2018-12-11 02:57:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ជួ​មុខ​ថៃ Pancake នៅ​តែ​មាន​អ្នក​គាំទ្រ​ភ្លូកទឹក​​ភ្លូកដី​​​ទៅ​ចូល​រួម​គាំទ្រ​នាង នៅ​ផ្សារ​ទំនើប​អ៊ីអន​២​សែន​សុខ ខណៈ​វត្ត​មាន​​តួ​ឯក​ស្រី​ក្នុង​រឿង​ "បុព្វេសន្និវា" កញ្ញា ​ Bella នៅ​ផ្សារ​ទំនើប​អ៊ីអន​១​កាល​ពី​យប់​មិញ​នេះ​ដែរ។

មុន​​វត្ត​មាន​កំពូល​តារា​សម្ដែង​ថៃ​ទាំង​ពីរ​​រូប​មក​ដល់​កម្ពុជា​មាន​​ហ្វេន​ៗ​ក៏​​ដូច​ជា​មហាជន​មួយ​ចំនួន​ បាន​លើក​ឡើង​ថា៖" ពិបាក​សម្រេច​​​ចិត្ត​ដល់​ហើយ​ Idol Bella និង Idol Pancake មក​កម្ពុជា​ក្នុង​ថ្ងៃ​តែ​មួយ​មិន​ដឹង​ទៅ​មើល​មួយ​ណា​ទេ បើ​ទៅ​មួយ​ស្ដាយ​មួយ។ ខ្ញុំ​ជឿជាក់​ថា ហ្វេន​ៗ​នឹង​ទៅ​គាំទ្រ​ Bella ច្រើន​ជាង​ហើយ​ព្រោះ​គាត់​កំពុង​តែ​ល្បី​ខ្លាំង​ជាមួយ​រឿង​ "បុព្វេសន្និវា" ។ ឯ​ Pancake វិញ​មួយ​រយៈ​នេះ​គាត់​ហាក់​បី​ដូច​ជា​ស្ងប់​ស្ងាត់​ណាស់​អត់​ឃើញ​មាន​ថត​រឿង​ថ្មី​ទេ"។

ការ​គិត​របស់​​​ហ្វេនៗ​គឺ​​ខុស​ទាំង​អស់​ផ្ទុយ​ទៅ​វិញ​ Pancake បែរ​ជា​​មាន​អ្នក​ទៅ​គាំទ្រ​នាង ភ្លុក​ទឹក​ភ្លុក​ដី​​ស្រែក​ឡើង​ចង់​បាក់​ឆាក​ទៅ​ហើយ នៅ​ពេល​​កំពូល​តារា​សម្ដែង​រូប​នេះ​​បង្ហាញ​ខ្លួន​ជាមួយ​រ៉ូប​ពណ៌​ក្រហម​ដ៏​ស្រស់​ស្អាត​​ជាមួយ​ស្នាម​ញញឹម​ដ៏​ទាក់​ទាញ​ទៅ​កាន់​អ្នក​គាំទ្រ​ដែល​មាន​វត្ត​​ទីនោះ​ផ្ទាល់។

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី