នេះ​លេង​មែនទែន! Xiaomi ​ត្រៀម​ប្រកាស​ស្មាតហ្វូន​កាមេរ៉ា 48MP ធូរ​ថ្លៃ​ក្រោម ៣០០ ដុល្លារ

  • 2018-12-11 11:28:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​គ្រប់គ្រង​ Xiaomi លោក Lin Bin បាន​បង្ហើប​ពី​រឿងរ៉ាវ​ថា​ក្រុមហ៊ុន​ខ្លួន​កំពុង​ឈរ​លើ​ការ​អភិវឌ្ឍ​ស្មាតហ្វូន​មាន​បំពាក់​កាមេរ៉ា​ទំហំ 48MP ដែល​កៀក​នឹង​បង្ហាញ​ខ្លួន​អំឡុង​ខែ​ក្រោយ​នេះ។

របាយការណ៍​មួ​យផ្សេង​ទៀត​ចុះ​ផ្សាយ​មុន​នេះ​បន្តិច​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​យក្ស​ប្រទេស​ចិន​នឹង​ប្រកាស​ស្មាតហ្វូន​សេរ៊ី Redmi ដោយ​មាន​ការ​រចនា​បង្កប់​កាមេរ៉ា​មុខ​លើ​អេក្រង់​ផ្នែក​ខាង​ឆ្វេង ស្រដៀង​នឹង​រចនាបថ​លើ Huawei nova 4, Honor View 20 និង Samsung Galaxy A8s។

ជា​ពិសេស​នៅ​ផ្នែក​ខាង​ក្រោយ​នឹង​ស្រោប​ដោយ​សារធាតុ​កញ្ចក់ ខណៈ​ខាង​មុខ​ជា​អេក្រង់ LCD ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​ស្ថិត​ក្នុង​មូលដ្ឋាន​តែ​មួយ​គឺ BOE រំពឹង​មាន​ប្រើប្រាស់​កាមេរ៉ា ៣ គ្រាប់​នៅ​ខាង​ក្រោយ ដោយ​មាន​មួយ​ទំហំ 48MP និង​ផ្សេង​ទៀត​ជា​ប្រភេទ​លែន Super Wide-Angle មក​ព្រម​គ្នា។

ចំពោះ​តម្លៃ​ស្មាតហ្វូន​ធុន​កណ្តាល​គ្រង​ប្រើប្រាស់​បន្ទះ​ឈីប Snapdragon 675 ម៉ូឌែល​នេះ​នឹង​ដាក់​លក់​ត្រឹម​តម្លៃ​ ២ ០០០ យ័ន្ត​ឬ​ជាង ២៨៩ ដុល្លារ​ តែ​ប៉ុណ្ណោះ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា