នេះ​វិធី​ប្រើប្រាស់​កម្មវិធី ECG លើ Apple Watch ស៊េរី ៤

  • 2018-12-11 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ចេញ​កម្មវិធី ECG សម្រាប់ Apple Watch Series 4 តាម​កំណែទម្រង់​ថ្មី​របស់​ប្រព័ន្ធ​។កម្មវិធី ECG ប្រើ​ប៊ូតុង​នៅ​គែម​​ (Digital Crown) និង Sensor នៅ​បាត​នាឡិកា ដែលត្រួត​ពិនិត្យ​គំរូ​ចង្វាក់​បេះដូង ដើម្បី​វិភាគ​រក​បញ្ហា។ 

អ្វី​ដែល​ត្រូវការ​រួម​មាន iOS 12.1.1 លើ​ iPhone និង WatchOS 5.1.2 លើ Apple Watch Series 4 ដើម្បី​អាច​ប្រើ​កម្មវិធី ECG។ 

គួរ​ដឹង​ផង​ដែរ​ថា ការ​សាកល្បង​នេះ មិន​អាច​ជំនួស​ការ​វិភាគ​ចង្វាក់​បេះដូង និង​លក្ខខណ្ឌ​សុខភាព​ជាមួយ​គ្រូពេទ្យ​នោះ​ទេ កុំ​ផ្អែក​ខ្លាំង​ពេក​លើ​កម្មវិធី ECG។

ការ​ដំឡើង​

ក្រោយ​ពេល​អាប់ដេត បើក​កម្មវិធី Health លើ iPhone នឹង​មាន​ផ្ទាំង​ណែនាំ​ឲ្យ​ដំឡើង​មុខងារ ECG  ហើយ​បញ្ចូល​ថ្ងៃ​ខែ​ឆ្នាំ​កំណើត និង​អាន​ការ​ណែនាំ ពី​អ្វី​ដែល​មុខងារ​នេះ​អាច និង​មិន​អាច​ធ្វើ​។​

របៀប​ប្រើប្រាស់​

ស្វែងរក icon កម្មវិធី ECG លើ​ផ្ទាំង​កម្មវិធី​របស់​នាឡិកា ដែល​មាន​រង្វង់​មូល​ពណ៌​សរ​មួយ ជាមួយ​នឹង​បន្ទាត់​ពណ៌ក្រហម​មើល​ទៅ​ដូច​ល្បឿន​ចង្វាក់​បេះដូង​រត់ ហើយ​ចុច​លើ​នោះ​។ 

ដើម្បី​ទទួល​បាន​លទ្ធផល​ត្រឹមត្រូវ ត្រូវការ​ដាក់ដៃ​លើ​កំភ្លៅ ឬ​លើ​តុ ហើយ​ដាក់​ម្រាមដៃ​លើ​ប៊ូតុង Digital Crown ក្នុង​រយៈពេល​មួយ នៅ​ឲ្យ​ស្ងៀម បើ​មាន​ចលនា​អាច​ប៉ះពាល់​ដល់​លទ្ធផល​សាកល្បង​។ គួរ​ប្រាកដ​ថា ពាក់​នាឡិកា​ណែន​កដៃ​។

ការ​សាកល្បង ៣០ វិនាទី​បាន​បញ្ចប់ នឹង​ទទួល​បាន​លទ្ធផល​មួយ​ក្នុង​ចំណោម​បី អាច​ជា Sinus Rhythm, Atrial Fibrillation (AFib) ឬ Inconclusive។ 

  • Sinux Rhythm៖ ចង្វាក់​បេះដូង​លោត​តាម​គំរូ​ត្រឹមត្រូវ​។
  • AFib៖ ចង្វាក់​បេះដូង​លោត​តាម​គំរូ​មិន​ត្រឹមត្រូវ​។ 
  • Inconclusive៖ កម្មវិធី​មាន​ការ​ពិបាក​សម្គាល់​គំរូ​ចង្វាក់​បេះដូង ដែល​អាច​មក​ពី​មាន​ចលនា ឬ​កត្តា​ផ្សេងៗ។ 

កម្មវិធី Apple Health

កម្មវិធី Health នឹង​ជូន​ដំណឹង ពី​លទ្ធផល​សាកល្បង​លើ iPhone អាច​បើក​មើល​របាយការណ៍​បាន រួម​ទាំង​ការ​ណែនាំ​ខ្លះៗ​ពី Apple។ បើ​ចង់​បង្ហាញ​លទ្ធផល​នេះ​ទៅ​កាន់​វេជ្ជបណ្ឌិត អាច​រក្សាទុក​ជា PDF ចំពោះ​របាយការណ៍​លទ្ធផល​នៃ​ចង្វាក់​បេះដូង​បាន ក្នុង​កម្មវិធី Health៕​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន