ស្ងាត់ៗ Xiaomi វ៉ៃ​ចូល​ផលិតផល​ថ្មី ៣ ក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក

  • 2018-12-11 13:30:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​យក្ស​ប្រទេស​ចិន Xiaomi បាន​នាំ​យក​នូវ​ផលិតផល​ថ្មី​ចំនួន ៣ ចូល​ទៅ​ក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក តាម​រយៈ​ការ​ចេញ​ផ្សាយ​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ទីក្រុង New York កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។

ផលិតផល​ទាំង​នោះ​មាន​ដូច​ជា​ឧបករណ៍​សាក​ឥត​ខ្សែ Mi Wireless Charging Pad, កាមេរ៉ា​សុវត្ថិភាព Mi Home Security Camera និង​មនុស្សយន្ត Mi Robot Builder Rover ដោយ​ពុំ​មាន​ការ​ប្រកាស​នូវ​ស្មាតហ្វូន​ថ្មិ​ណា​មួយ​នោះ​ឡើយ។

សម្រាប់​ឧបករណ៍​សាក​ឥត​ខ្សែ​មាន​គាំទ្រ​ប្រព័ន្ធ​សាក Qi អាច​សាក​រហ័ស​ជាមួយ​ថាមពល​បញ្ចេញ ១០ វ៉ាត់ អាច​ដំណើរការ​ជាមួយ​ស្មាតហ្វូន​ភាគច្រើន​ការពារ​ការ​កើន​ឡើង​កម្តៅ។

ទៅ​មើល Mi Robot Builder Rover ឯ​ណោះ​វិញ​ផ្គុំ​ឡើង​ពី​ ១ ០៨៦ បំណែក​ដែល​អ្នក​អាច​ធ្វើ​ការ​បញ្ជា​ប្រើប្រាស់​បាន​តាម​រយៈ App លើ​ទូរសព្ទ​ទាំង iOS និង Android។ រចនា​ទម្រង់ 3-in1 អាច​ផ្លាស់ប្តូរ​ទៅ​ជា Rover, ម៉ាស៊ីន​កាយ​ដី និង រថក្រោះ​តាម​ការ​ស្រលាញ់​ចូលចិត្ត​របស់​អតិថិជន។

ចុង​ក្រោយ Mi Home Security ជា​ប្រភេទ​កាមេរ៉ា​មើល​បាន ៣៦០ ដឺក្រេ ផ្តល់​ជូន​កម្រិត​បង្ហាញ ១០៨០p ដោយ​មាន​មុខងារ​ត្រួតពិនិត្យ Night Vision ដ៏​ឆ្លាតវៃ និង​ផ្តល់​ជូន​ប្រព័ន្ធ​សំឡេង​អាច​ឆ្លើយឆ្លង​ជាមួយ​អ្នក​នៅ​ទីតាំង​ម្ខាង​ទៀត។ ចំពោះ​តម្លៃ​និង​កាលបរិច្ឆេទ​ចេញ​លក់​ច្បាស់ការ Xiaomi សូម​លាក់​ទុក​សិន តែ​បង្ហើប​ថា​នឹង​មាន​ក្នុង​ពេល​ឆាប់ៗ​នេះ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge   ប្រែ​សម្រួល៖ កៅ រក្សា