មកមើលវីដេអូខ្លីមួយ បង្ហាញពីសម្រស់អេកូទេសចរណ៍ជីផាត ពិតជាស្អាតជាទីបំផុត

  • 2018-12-12 10:27:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ធ្វើ​ដំណើរ​ដើម្បី​ទស្សនា​នៅ​សហគមន៍​អេកូទេសចរណ៍​ជីផាត ជា​ផ្នែក​មួយ​ជួយ​លើក​កម្ពស់​វិស័យ​ទេសចរណ៍​ជាទូទៅ និង​ចូល​រួមអភិរក្សតំបន់ធម្មជាតិក្នុងប្រទេសកម្ពុជា ហើយ​ក៏​ជា​ទី​ដែល​មិន​គួរ​រំលង​ដែរ សម្រាប់​អ្នក​ដែល​ចូលចិត្ត​បណ្ដែត​អារម្មណ៍​ នឹង​សម្រស់​ធម្មជាតិ ជិះទូក​កម្សាន្ត ស្រូប​​ខ្យល់​អាកាស​ ស្ដាប់​សម្លេង​ទឹកធ្លាក់​ជា​ដើម នៅ​ថ្ងៃ​សម្រាក​នា​ចុង​ឆ្នាំ​នេះ។

ជីផាត ជាតំបន់ទេសចរណ៍បែបធម្មជាតិមួយ ស្ថិតក្នុងខេត្តកោះកុង ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៧ ដោយបានរៀបចំ និង​ទទួលជំនួយពីអង្គការសម្ពន្ធ័មិត្តសត្វព្រៃ (Wildlife Alliance) ដើម្បីអប់រំនិងជួយសហគមន៍ ធ្វើឱ្យការ​រស់នៅ​របស់​ពួកគេ​ទទួល​ផលពីវិស័យទេសចរណ៍ជំនួសឱ្យការជួញដូរសត្វក្នុងតំបន់ជីផាត និងតំបន់ភ្នំក្រវាញ។

ថ្មីៗ​នេះ យុវជន​មួយ​ក្រុម​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​នោះ នឹង​បាន​ផ្ដិត​យក​ទិដ្ឋភាព​ផលិត​ជា​វីដេអូ​បាន​យ៉ាង​ល្អ​គួរ​ឲ្យ​សរសើរ។ ដូច​ចង់​ដឹង​ថា តើ​ជីផាត​ពិត​ជា​ស្រស់​ត្រកាល​ប៉ុណ្ណា​សូម​មក​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

អត្ថបទ៖ វឌ្ឍនៈ