មេរៀន​ត្រូវ​ប្រុង​ប្រយ័ត្ន! ក្មេង​ស្រី ១៥ ឆ្នាំ​បាន​ស្លាប់ ក្រោយ​ធ្លាក់ iPhone កំពុង​សាក​ចូល​ក្នុង​អាងទឹក

  • 2018-12-12 12:25:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ស្រី​វ័យ ១៥ ឆ្នាំ Irina Rybnikova បាន​ស្លាប់​បាត់បង់​ជីវិត​កាល​ពី​ថ្ងៃ​សោរ៍ បន្ទាប់​ពី​ជួប​ឧប្បត្តិហេតុ​ធ្លាក់ iPhone ដែល​នាង​កំពុង​សាក​ទៅ​ក្នុង​អាង​ទឹក​បន្ទប់​ទឹក​ដោយ​ចៃដន្យ រហូត​បណ្ដាល​ឲ្យ​នាង​ឆក់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង។ នេះ​បើ​តាម​ការ​បង្ហើប​ប្រាប់​ពី​ក្រុម​គ្រួសារ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Bratsk ប្រទេស​រុស្ស៊ី។

ក្មេង​ស្រី​ជំទង់​រូប​នេះ​ត្រូវ​បាន​ស្គាល់​ជា​អ្នក​ប្រដាល់​ដ៏​ជំនាញ​មួយ​រូប​ទើប​តែ​ឈ្នះ​ជើង​ឯក​កាល​ពី ២ ខែ​មុន និង​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូលរួម​ការ​ប្រកួត​តំណាង​ឲ្យ​ប្រទេស​ទៀត​ផង។

មិត្តភ័ក្ដិ​ម្នាក់​របស់ Irina និយាយ​ថា៖ "នាង​មាន​ក្តី​ស្រមៃ​ចង់​ក្លាយ​ជា​ម្ចាស់​ជើង​ឯក"។ សារ​ពី​មិត្តភ័ក្ដិ​ឯ​ទៀត​ក៏​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង​រហូត​លាន់​មាត់​ថា៖ "នាង​ជា​មនុស្ស​ដ៏​ល្អ​ម្នាក់ ដែល​ទទួល​បាន​ការ​ស្រលាញ់​ពី​អ្នក​រាល់​គ្នា​ខ្លាំង​បំផុត ជានិច្ចកាល​នាង​តែង​ស្រមៃ​ពី​ជោគជ័យ​ក្នុង​វិស័យ​កីឡា"។

មើល​ការ​លើក​ឡើង​របស់ Yury Agrafonov ប្រធាន​ផ្នែក​​វិទ្យុ​អេឡិចត្រូនិក​នៃ​សកលវិទ្យាល័យ Irkutsk State ក៏​ពន្យល់​ថា៖ "ទឹក​គឺ​ងាយ​នឹង​ឆ្លង​ចរន្ត​ខ្លាំង​បំផុត វា​ជា​មូលហេតុ​បង្កើត​ឡើង​នូវ​សៀគ្វី​ខ្លី​មួយ​ពេល​ទូរសព្ទ​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក ហើយ​ប្រសិន​ណា​ទូរសព្ទ​មិន​បាន​ភ្ជាប់​ទៅ​កាន់​អគ្គិសនី​កម្លាំង ២២០ វ៉ុល​ទេ ម្ល៉ោះ​ក៏​គ្មាន​សោកនាដកម្ម​នេះ​កើត​ឡើង​ដែរ"។

រំឭក​ថា​នេះ​ពុំ​មែន​ជា​លើក​ទី​មួយ​ទេ ត្រលប់​ទៅ​ខែ​មិនា​ឆ្នាំ​ទៅ​បុរស​ម្នាក់​ឈ្មោះ Richard Bull ក៏​ធ្លាប់​បាន​ស្លាប់​អំឡុង​សាក​ថ្ម​ទូរសព្ទ​បណ្តើរ ងូត​ទឹក​បណ្តើរ ដោយ​ធ្វើ​ឲ្យ​មាន​ចរន្ត​អគ្គិសនី​ឆ្លង​រវាង​ដុំ​សាក​និង​ខ្សែ​ជាមួយ​ទឹក។ នេះ​បើ​យោង​តាម​ BBC ធ្លាប់​បាន​ចុះ​ផ្សាយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Dailymail | idropnews   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី