ចំណុចសម្គាល់ ៤ តាមរយៈពណ៌ផ្សែងហុយ ចេញពីស៊ី​មាំង​រថយន្ត

  • 2018-12-13 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពណ៌​ផ្សែង​ចេញ​ពី​បំពង់​ស៊ី​មាំង​រថយន្ត អាច​មាន​ន័យ​ខុស​គ្នា និង​មាន​បញ្ជាក់​ពី​កំហុស​ឆ្គង​របស់​ម៉ាស៊ីន​។

ផ្សែង​ពណ៌ស​ស្រាល ដូច​ចំហាយ​ទឹក​

ពណ៌​នេះ​បង្ហាញ​ថា ម៉ាស៊ីន​មិន​ទាន់​ក្តៅ​នៅ​ឡើយ ឬ​អាកាសធាតុ​នៅ​ខាង​ក្រៅ​ត្រជាក់​។ ដើម្បី​ប្រាកដ​ថា​គ្រប់​យ៉ាង​ប្រក្រតី អាច​រង់ចាំ​ដល់​ពេល​ម៉ាស៊ីន​ក្តៅ​គ្រប់គ្រាន់ និង​ពិនិត្យ​មើល​ផ្សែង​ម្តង​ទៀត​។ បើ​នៅ​តែ​មាន​ផ្សែង គួរ​​ចូល​យានដ្ឋាន​ធ្វើការ​ពិនិត្យ​។ 

ផ្សែង​ពណ៌ខ្មៅ និង​ប្រផេះ​

ពណ៌​នេះ​បង្ហាញ​ថា ម៉ាស៊ីន​ដំណើរការ​មិន​ប្រក្រតី ប៉ុន្តែ​បញ្ហា​នេះ​ប្រើ​ពេល​តិច ឬ​មិន​សូវ​ចំណាយ​ច្រើន​នោះ​ទេ ក្នុង​ការ​ជួសជុល​។ 

ករណី​ភាគច្រើន​មក​ពី ប្រព័ន្ធ​បាញ់​ប្រេង​ដំណើរការ​ខុស​ប្រក្រតី ឬ​តម្រង​ខ្យល់​មាន​ការ​រាំង​ស្ទះ​។ 

សម្រាប់​រថយន្ត​ប្រើ​ម៉ាស៊ូត ពណ៌​នេះ​អាច​ជា​សញ្ញា​បញ្ជាក់​ថា ម៉ាស៊ីន​ក្តៅ​ពេក ឬ​តម្រង់​ប្រេង​ម៉ាស៊ូត​ឡើង​ខ្មៅ ដែល​អាច​កើត​មាន​យូរ​ៗម្តង​។ 

ផ្សែង​ពណ៌ខៀវ​

ពណ៌​នេះ​បង្ហាញ​សញ្ញា​អាក្រក់​ចំពោះ​ម៉ាស៊ីន ដែល​ត្រូវការ​ចូល​យានដ្ឋាន​ជួសជុល​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ទៅ​រួច​។

សម្រាប់​រថយន្ត​ប្រើ​សាំង អាច​មាន​ប្រេង​លិច​ចូល​តួ​ម៉ាស៊ីន (Engine Block) កន្លែង​ដែល​ប្រេង​លាយ​លំ​នឹង​ខ្យល់​។ សម្រាប់​រថយន្ត​ប្រើ​ម៉ាស៊ូត អាច​មាន​ប្រេង​ច្រើន​ពេក​ក្នុង​ម៉ាស៊ីន​។ 

ផ្សែង​ពណ៌ស​

ពណ៌​នេះ​ត្រូវ​ការ​ត្រួត​ពិនិត្យ​ភ្លាម​ៗ ជា​សញ្ញា​អាក្រក់​ចំពោះ​ម៉ាស៊ីន​។ 

សម្រាប់​រថយន្ត​ប្រើ​ម៉ាស៊ូត អាច​មាន​ន័យ​ថា ថិរវេលា​ម៉ាស៊ីន​ (Engine Timing)  មិន​ត្រឹមត្រូវ ដែល​មាន​កំហុស​ឆ្គង​ក្នុង​ប្រព័ន្ធ​បាញ់​ប្រេង ឬ​ម៉ាស៊ីន​កើន​កម្តៅ​ខ្លាំង​។ 

សម្រាប់​រថយន្ត​ប្រើ​សាំង អាច​ មាន​ក្បាល​ស៊ីឡាំង (Cylinder Head) បែក ឬ​ទ្រនាប់​ក្បាល​ស៊ីឡាំង​លិច (Head Gasket)។ បើ​ទ្រនាប់​ក្បាល​ស៊ី​ឡាំង​មិន​ជួសជុល​ភ្លាមៗ​នោះ​ទេ អាច​ធ្វើ​ឲ្យ​ម៉ាស៊ីន​ខូច​បាន​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ https://www.carwow.co.uk/guides/running/what-does-it-mean-if-smoke-is-coming-out-of-your-car-exhaust

អត្ថបទ៖ ប៊ុនធឿន

អត្ថបទថ្មី