Ronaldo មិន​អាច​ជួយ​ Juventus ឈ្នះ​ប្រកួត​ចុងក្រោយ​បាន​

  • 2018-12-13 00:45:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Juventus បាន​ប្រកួត​បិទ​ពូល​H ទាំង​ជូរចត់​បន្ទាប់​ពី​ចាញ់​ក្រុម​បាត​តារាង​ Young Boys ដោយ​លទ្ធផល​ ១​ទល់​នឹង​២​កាល​ពី​យប់​មិញ។​

ក្រុម​រហស្សនាម​ថា​សេះ​បង្កង់​បាន​ផ្លាស់ប្ដូរ​ជម្រើស​ដំបូង​មួយ​ចំនួន​ចេញ​ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​សំខាន់​ដូចជា Mario Mandžukić និង​ Ronaldo នៅ​តែ​មាន​ឈ្មោះ​ក្នុង​បញ្ជី​១១​នាក់​របស់​លោក​ Allegri។ ជំនួប​នៅ​កីឡដ្ឋាន Suisse Wankdorf ម្ចាស់​ផ្ទះ​មាន​ឱកាស​ស៊ុត​២​គ្រាប់​ដោយ​ថ្វី​ជើង​កីឡាករ​ Hoarau ទាំង​ពីរ​នៅ​នាទី៣០ និង​៦៨។

Paulo Dybala ដែល​ប្ដូរ​ចូល​ជំនួស​ខ្សែ​ការពារ​ De Sciglio​ នោះ​បាន​ស៊ុត​ឲ្យ​ Juventus បាន​១​គ្រាប់​វិញ​នៅ​នាទី​៨០​ ហើយ​លទ្ធផល​២ ទល់នឹង​១​នេះ​គ្មាន​ការប្រែប្រួល​ទេ​ត្រូវ​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត។​ ទោះ​ចាញ់​មែន​តែ​ Juventus នៅ​តែ​ឈរ​លេខ​១​ដោយសារ​ Manchester United បាន​ចាញ់​ Valencia ២-១ ដូចគ្នា៕

អត្ថបទ៖ វីរ័ត្ន