ចេញ​លទ្ធផល​ហើយ រឿង​ទីលាន​បាល់ទាត់​ខេត្ត​កំពង់​ឆ្នាំង បិទ ឬ​មិន​បិទ

  • 2018-12-14 03:47:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​ចុះ​ពិនិត្យ​មើល​យ៉ាង​ម៉ត់ចត់​ហើយ ​ពី​សំណាក់​ខាង​ក្រុម​ការងារ​របស់​ក្រសួង​អប់រំ យុវជន ​និង​កីឡា ​ជា​លទ្ធផល​បាន​សម្រេច​ចេញ​២​ចំណុច។ ​នេះ​បើ​តាម​លោក ស សុខា ​រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ ទទួល​បន្ទុក​ខាង​​កីឡា​​បាន​បញ្ជាក់។ ២​ចំណុច​នោះ​រួម​មាន៖

ទី១. ​តារាង​មុខ​សាលាខេត្ត ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​តែ​កម្មវិធី​កីឡា​ថ្នាក់​ជាតិ ​ឬ​កម្មវិធី​ធំ​ៗ តែ​ប៉ុណ្ណោះ។ ដោយ​ឡែក ការ​ហាត់​សម​ ឬ​លេង​ល្មម​ៗ ​ប្រើ​ប្រាស់​ទីលាន​ផ្សេង​មួយទៀ​ត។

ទី២.​ តារាង​មុខ​សាលា​ខេត្ត ​រៀប​ចំ​ដាក់​សំណាញ់​ព័ទ្ធ​ជុំវិញ​ កុំ​ឲ្យ​បាល់​ចេញ​ក្រៅ​ បង្ក​ជា​គ្រោះ​ថ្នាក់​ផ្សេង​ៗ។

រំលឹក​ថា ទីលាន​ខាង​លើ​នេះ ត្រូវ​រដ្ឋា​បាល​ខេត្ត​កំពង់​ឆ្នាំង​ប្រកាស​បិទ ​ដោយសារ​តែ​ខ្លាច​បង្ក​គ្រោះ​ថ្នាក់​ចរចា​នានា ​ដែល​បណ្ដាល​ពី​ការ​លេង​បាល់​នេះ។ ការ​បិទ​ទីលាន​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​មតិ​ជា​ច្រើន​មិន​សប្បាយ​ចិត្ត ​និង​រិះគន់​យ៉ាង​ខ្លាំង​​ចំពោះ​ចំណាត់​ការ​នេះ រហូត​ដល់​ក្រសួង​អប់រំ យុវជន ​និង​កីឡា ​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​តែ​ម្ដង៕

អត្ថបទ៖ មុន្នីរម្យ