ច្បាស់ការហើយ! រឿង "IT: Chapter 2” ត្រៀមចាក់បញ្ចាំងនៅឆ្នាំក្រោយនេះ

  • 2018-12-14 04:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ថ្មី ដែល​ជា​ភាគ​បន្ទាប់​របស់​ខ្សែ​ភាពយន្ត​បែប​រន្ធត់ "IT” បាន​ថត​ចប់​រួច​រាល់ និង​គ្រោង​ចេញ​ចាក់​បញ្ចាំង​នៅ​ឆ្នាំ​ក្រោយ​នេះ​ជា​ផ្លូវការ។

via GIPHY

បើ​តាម​អ្នក​ដឹក​នាំ​រឿង Andy Muschietti បាន​ប្រកាស​ប្រាប់​អ្នក​គាំទ្រ​លើ​បណ្ដាញ​សង្គម Instagram របស់​លោក​ថា ខ្សែ​ភាពយន្ត​បន្ទាប់ "IT: Chapter 2” បាន​ធ្វើ​ការ​ថត​ចប់​រួច​រាល់​ហើយ។ Pennywise ដែល​ជា​តួ​ត្លុក​ដ៏​កាច​សាហាវ​គួរ​ឲ្យ​ខ្លាច ក៏​បាន​ត្រឡប់​ខ្លួន​មក​បម្រើ​អារម្មណ៍​ទស្សនិកជន​របស់​គេ​វិញ​ផង​ដែរ។

via GIPHY

គួរ​បញ្ជាក់​ដែរ​ថា ខ្សែ​ភាពយន្ត​ថ្មី​នេះ បាន​ចាប់​ផ្ដើម​ដំណើរការ​ថត​នៅ​ថ្ងៃ​ទី ១៩​ ខែ​មិថុនា ហើយ​បញ្ចប់​ការ​ថត​រួច​រាល់​ក្នុង​រយៈពេល ៥ ខែ ដែល​នេះ​ហើយ​ជា​មូលហេតុ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល ដោយ​ពួកគេ​មិន​បាន​រំពឹង​ទុក​ថា តួអង្គ Pennywise បាន​ត្រឡប់​មក​វិញ​ក្នុង​ពេល​ឆាប់​បែប​នេះ​នោះ​ទេ។ ខ្សែ​ភាពយន្ត​រឿង "IT: Chapter 2” នឹង​ចេញ​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ០៦ ខែ​កញ្ញា ឆ្នាំ​២០១៩ ខាង​មុខ​នេះ៕

View this post on Instagram

Its a WRAP ! /// fin de rodaje! #itchapter2

A post shared by Andy Muschietti (@andy_muschietti) on

ប្រភព៖ apsari   ប្រែ​សម្រួល៖ អន សុភក្ត្រា