ពិព័រណ៍យន្តហោះនិងបច្ចេកវិទ្យា ទាក់ទាញសិស្សឱ្យចូលទស្សនាច្រើនព្រឹកមិញ
- 2018-12-14 07:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិព័រណ៍យន្តហោះនិងបច្ចេកវិទ្យា ទាក់ទាញសិស្សឱ្យចូលទស្សនាច្រើនព្រឹកមិញ
ចន្លោះមិនឃើញ
កម្មវិធីពិព័រណ៍តាំងយន្តហោះ និងបច្ចេកវិទ្យានាព្រឹកមិញ ទទួលបានការចាប់អារម្មណ៍ច្រើន ជាពិសេសវត្តមានរបស់សិស្សានុសិស្ស មកពីស្ថាប័នរដ្ឋ និងឯកជន។
អ្វីគួរឱ្យអារម្មណ៍ក្នុងកម្មវិធីនេះ គឺការប្រកួតប្រជែង "យន្តហោះកៅស៊ូ" ដែលមានការចូលរួមពីសិស្ស ១៤ ក្រុម។ ការប្រកួតធ្វើឡើងក្នុងគោលបំណង ឱ្យសិស្សស្វែងយល់ពីមូលដ្ឋានគ្រឹះខ្លះ ជំនាញឌីហ្សាញ និងចំណុចផ្សេងៗទៀត។
មិនតែប៉ុណ្ណោះ គឺការបង្ហាញយន្តហោះពិតជាច្រើនគ្រឿង របស់មូលដ្ឋានកងទ័ពអាកាសពោធិចិនតុង, ក្រុមហ៊ុន Helistar និងយន្តហោះឯកជន Privat Jet (មិនបញ្ជាក់កម្មសិទ្ធិ) ផ្សេងទៀត។ អ្នកចូលរួមអាចទស្សនារូបភាពខាងក្នុងខាងក្រៅ និងសាកសួរអ្នកជំនាញបើកយន្តហោះ ដែលប្រចាំការនៅទិនោះ អំពីលក្ខណៈបច្ចេកទេសផ្សេងៗទុកជាចំណេះ។
កាន់តែចាប់ចិត្ត ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យាលើកទីមួយនេះ ដែលបើកឱ្យចូលរួមទស្សនាដោយសេរីនេះ ក៏មានបង្ហាញស្នាដៃបច្ចេកវិទ្យាប្លែកៗដូចជា សម្ភារៈកែច្នៃពីកាកសំណល់ គ្រឿងចក្រ និងរ៉ូបូត របស់និស្សិត និងស្ថាប័នក្រុមហ៊ុនឯកជននានាផងដែរ សរុបប្រហែលជា ២០ស្ទង់។
កម្មវិធីនេះរៀបចំធ្វើឡើងដោយ សហព័ន្ធសហភាពយុវជនកម្ពុជាខេត្តស្វាយរៀង សហការជាមួយ STEM Cambodia និងគាំទ្រដោយក្រសួង អប់រំ យុវជន និងកីឡា។ ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ១៤ ខែធ្នូដល់ ១៦ ខែធ្នូ ឆ្នាំ ២០១៨ ក្នុងមូលដ្ឋានកងទ័ពអាកាសពោធិចិនតុង៕
ទស្សនាវីដេអូ...