ត្រូវចិត្តស្តូក! បើ Apple លៃលកបន្ថែម ៧ ចំណុចនេះលើ iPhone ឆ្នាំ ២០១៩
- 2018-12-14 12:43:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រូវចិត្តស្តូក! បើ Apple លៃលកបន្ថែម ៧ ចំណុចនេះលើ iPhone ឆ្នាំ ២០១៩
ចន្លោះមិនឃើញ
iPhone XR និង iPhone XS/XS Max ទើបតែមានអាយុកាលជាង ៣ ខែចុងក្រោយនេះ ប៉ុន្តែចចាមអារ៉ាមពីបណ្ដាក្រុមហ៊ុនផ្គត់ផ្គង់និងអ្នកជំនាញនៅបែកធ្លាយបន្តកន្ទុយគ្នាជារឿយៗ។
ក្នុងនោះយើងសរុបបាន ៧ ចំណុចដែលអតិថិជនចង់បានខ្លាំងបំផុតពី iPhone ជំនាន់ក្រោយសេរ៊ីឆ្នាំ ២០១៩ របស់ក្រុមហ៊ុនយក្សអាមេរិក Apple។
៧.លែនកាមេរ៉ា ៣ គ្រាប់:
សឹងតែស្មាតហ្វូនធុនខ្ពស់គ្រប់ម៉ូឌែលមានបំពាក់កាមេរ៉ាភ្លោះនៅខាងក្រោយ ស្របពេលគូប្រជែងមួយចំនួនទៀតក៏វិវត្តដល់ជំនាន់ ៣ គ្រាប់ ហើយឆ្នាំក្រោយក៏សមល្មមនឹងវេនរបស់ Apple វិញម្តង។ នេះបើតាមក្រុមហ៊ុនផ្គត់ផ្គង់និងអ្នកវិភាគបានរាយការណ៍កន្លងមក។
៦.ចង្វាក់ផលិតកម្មស្មាតហ្វូនបំពាក់អេក្រង់ OLED សុទ្ធ:
គ្រប់ម៉ូឌែលរបស់ Apple នាឆ្នាំក្រោយទំនងប្រើអេក្រង់ថ្លៃ OLED សុទ្ធសាធ ប៉ុន្តែក៏ទាមទារលើការកែប្រែនូវតម្លៃចេញលក់មួយចំនួន។
៥.កាមេរ៉ាមុខប្រភេទ 3D:
ប្រភពពី Barron ធ្លាប់ចុះផ្សាយថាចង្វាក់ផលិតកម្ម iPhone ឆ្នាំ ២០១៩ នឹងអភិវឌ្ឍកាន់តែស៊ីជម្រៅលើផ្នែកកាមេរ៉ាមុខ ឆ្លើយតបនឹងកិច្ចអភិវឌ្ឍធ្លាប់មានតាំងពី ២០១៧ ដែលក្រុមហ៊ុនរបស់ Cook ដុតដៃដុតជើងលើប្រព័ន្ធ 3D Laser Depth-Sensing System។
៤.ស្តើងនិងស្រាលជាងមុន:
សារព័ត៌មាន ET News របស់កូរ៉េធ្លាប់ចុះផ្សាយថា Apple នឹងអភិវឌ្ឍអេក្រង់ OLED ប្រភេទ Touch-Integrated Flexibleជំនាន់ថ្មី ជួយគាំទ្រកម្រាស់តួម៉ាស៊ីនស្តើងនិងស្រាលជាងមុន។
៣.ថាមពលថ្មធំ:
iPhone មិនទាន់ស្ថិតក្នុងចំណោមស្មាតហ្វូនដែលមានថាមពលថ្មខ្លាំងនៅឡើយ ដោយឡែកសម្រាប់ឆ្នាំ ២០១៩ គឺជាគោលដៅធំបំផុតដែល Apple បានកំណត់ត្រង់បញ្ហានេះ។
២.ការកាត់បន្ថយស្នាមឆក:
របាយការណ៍តាំងពីដើមឆ្នាំ ២០១៨ ឲ្យដឹងថា Apple នឹងមានការបញ្ចូលគ្នាតែមួយរវាងមុខងារស្កេនផ្ទៃមុខនិងផ្នែកកាមេរ៉ាមុខជាទីតាំងតែមួយ ចំណុចនេះនឹងជួយឲ្យចំណេញទីតាំងដែលបន្សល់ស្នាមឆកតូចជាងមុនលើអេក្រង់។
១.បច្ចេកវិទ្យាប្រើប្រាស់ប៊ិច Stylus:
យើងមិននិយាយអំពី Apple Pencil នោះទេ ប៉ុន្តែយើងសំដៅលើប្រភេទប៊ិច Stylus ម្យ៉ាង គាំទ្រសម្រាប់តែ iPhone សុទ្ធ ដោយនឹងអាចមាននាឆ្នាំ ២០១៩ ជាគោលដៅប្រជែងជាមួយត្រកូល Galaxy Note។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: