អ្នកលក់ឡានមួយទឹក ងងឹតមុខឈឹង ព្រោះរឿងពន្ធនាំចូល!
- 2018-12-14 03:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកលក់ឡានមួយទឹក ងងឹតមុខឈឹង ព្រោះរឿងពន្ធនាំចូល!
ចន្លោះមិនឃើញ
ការនាំចូលឡានមួយទឹក នឹងបន្តឡើងថ្លៃកប់ពពក ចំណែកឡានខ្លះនឹងត្រូវដាច់ពូជលែងហ៊ាននាំចូល ដូចជារថយន្តពេញនិយមមួយចំនួន(កាមរីឆ្លាម ឬ LEXUS RX300, RX330) នៅដើមឆ្នាំ ២០១៩ នេះដោយសារការតម្លើងពន្ធនាំចូល។ នេះបើតាមប្រភពពីហាងលក់រថយន្តមួយកន្លែង។
ប្រភពដដែលបានឲ្យដឹងថា តារាងតម្លៃពន្ធនាំចូល បានសម្រេចចុះហត្ថលេខាជាផ្លូវការរួចរាល់ហើយ ស្តីពីការតម្លើងពន្ធនាំចូលឡានមួយទឹក នឹងឡើងថ្លៃបន្តទៀតនៅដើមឆ្នាំ ២០១៩ ខាងមុខនេះ។
#ខាងក្រោមនេះជាឧទាហរណ៍ តម្លៃឡានដែលពេញនិយមសព្វថ្ងៃ៖
១) រថយន្ត LEXUS RX300 ឆ្នាំ ២០០១-២០០២ និង២០០៣ (ឡើងប្រហែល ៤៧០០ ដុល្លារ) ដែលធ្លាប់បង់ពន្ធនាំចូល ១១៦០០ ដុល្លារ នោះនឹងត្រូវឡើងបង់រហូតដល់ ១៦៣០០ ដុល្លារ។ ជាប្រភេទដែលប្រឈមមុខនឹងការដាច់ពូជ ព្រោះសរុបថ្លៃដឹក ថ្លៃឡាន និងសេវាផ្សេងៗ ឡានមួយថ្លៃដើមលើសពី ២០០០០ ទៅ ២៥០០០ ដុល្លារ។
២) រថយន្ត TOYOTA HIGHLANDER V6 ឆ្នាំ ២០០១-២០០២ និង២០០៣ (ឡើងប្រហែល ៤៧០០ ដុល្លារ) ដែលធ្លាប់បង់ពន្ធនាំចូល ១១៦០០ ដុល្លារ នោះនឹងត្រូវឡើងបង់រហូតដល់ ១៦៣០០ ដុល្លារ។ ជាប្រភេទដែលប្រឈមមុខនឹងការដាច់ពូជដែរ ព្រោះសរុបថ្លៃដឹកថ្លៃឡាន និងសេវាផ្សេងៗ ឡានមួយថ្លៃដើមលើសពី ២០០០០ ទៅ ២៥០០០ ដុល្លារ។
៣) រថយន្ត LEXUS RX330 ឆ្នាំ ២០០៤ (ឡើងប្រហែល ៦៤០០ ដុល្លារ) ដែលធ្លាប់បង់ពន្ធនាំចូល ១៧៤០០ ដុល្លារ នោះនឹងត្រូវបង់រហូតដល់ ២៣៨០០ ដុល្លារ ។ សរុបថ្លៃដឹក ថ្លៃឡាន និងសេវាផ្សេងៗ ឡានមួយថ្លៃដើមលើសពី ៣០០០០ ទៅ ៤០០០០ ដុល្លារ។
៤) រថយន្តTOYOTA CAMRY ឆ្នាំ ២០០២-២០០៣ និង២០០៤ (ឡើងប្រហែល ៤០០០ ដុល្លារ) ដែលធ្លាប់បង់ពន្ធនាំចូល ៩១០០ ដុល្លារ នោះនឹងត្រូវឡើងបង់រហូតដល់ ១៣០០០ ដុល្លារ។ ជាប្រភេទដែលប្រឈមមុខនឹងការដាច់ពូជ ។ ព្រោះសរុបថ្លៃដឹក ថ្លៃឡាន និងសេវាផ្សេងៗ ឡានមួយថ្លៃដើមលើសពី ១៩០០០ ទៅ ២២០០០ ដុល្លារ។
ទោះជាយ៉ាងណា យើងត្រឹមទទួលបានតារាងតម្លើងពន្ធនេះតែប៉ុណ្ណោះ(កាត់ឆ្នាំចាស់ បង់ឆ្នាំ ២០០៦) មិនទាន់មានការអនុវត្តន៍លើឡាននាំចូលណាមួយនៅឡើយទេ។ នៅចាំមើលបន្តនៅដើមឆ្នាំ ២០១៩ នេះ។
ដោយឡែកកាលពីដើមឆ្នាំ ២០១៨ ក៏មានការតម្លើងពន្ធបែបនេះមួយលើកទៅហើយដែលធ្វើឲ្យតម្លៃឡានមួយទឹក នាំចូលមានការកើនឡើងច្រើនរហូតដល់ហាងលក់រថយន្តខ្លះត្រូវបិទទ្វារតែម្តង។
អានបន្ត៖
ប្រភព៖ ឃ្លាំងលក់និងទិញរថយន្ត អ៊ែ168