ធ្ងន់ធ្ងរ! YouTube បង្ហើបតួលេខ Channel និងវីដេអូរាប់លានត្រូវបានបិទចោលនាត្រីមាសទី ៣
- 2018-12-14 12:01:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្ងន់ធ្ងរ! YouTube បង្ហើបតួលេខ Channel និងវីដេអូរាប់លានត្រូវបានបិទចោលនាត្រីមាសទី ៣
ចន្លោះមិនឃើញ
ចន្លោះខែកក្កដាដល់ខែកញ្ញា ឆ្នាំ ២០១៨ គេហទំព័រ YouTube បានលុបចោលវីដេអូប្រមាណ ៧,៨៥ លាន និង Channel ប្រមាណ ១,៦៧ លាន។ នេះបើតាមរបាយការណ៍ចុះផ្សាយពី YouTube Community Guidelines។
YouTube បានប្រើប្រាស់ធម៌ក្តៅដោយនឹងលុប Channel នោះចោលតែម្តង ប្រសិនរកឃើញថាធ្វើខុសគោលការណ៍ចំនួន ៣ លើកត្រឹមរយៈពេលបីខែឬមានផ្ទុកមាតិកាទាក់ទងការរំលោភបំពានផ្លូវភេទកុមារ។ ជាសារគំរាមដ៏កក្រើកកាលពីខែសីហាកន្លងទៅ គណនីអ្នកទ្រឹស្តីនិយមល្បីឈ្មោះលោក Alex Jones ត្រូវបានបិទចោលដោយគ្មានការតវ៉ា។
ប្រភពឲ្យដឹងថាប្រភេទវីដេអូ ៧៩,៦ ភាគរយពាក់ព័ន្ធនឹងការបំពានគោលការណ៍នយោបាយនិងមាតិកាបោកប្រាស់ ខណៈ ១២,៦ ភាគរយ ពាក់ព័ន្ធនឹងមាតិកាផ្លូវភេទនិង ១ ភាគរយផ្សេងទៀតបង្កើតការផ្សព្វផ្សាយអំពើហិង្សាឬមាតិកាប្រមាថណាមួយ។
ក្នុងត្រីមាសដដែលនេះ ៨០ ភាគរយនៃវីដេអូដែលបានបិទចោលត្រូវបានត្រួតពិនិត្យដោយប្រព័ន្ធកុំព្យូទ័រ ហើយក្នុងនោះមាន ៧៤,៥ ភាគរយជាវីដេអូដែលគ្មានការចុចមើលសូម្បីម្តង។ ជាលើកដំបូងសម្រាប់ឆ្នាំនេះដែល YouTube បំបែកតួលេខលុបចោលការបញ្ចេញមតិ (Comment) ដែលប្រព្រឹត្តិខុសគោលការណ៍ដល់ទៅ ២២៤ លានដង។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
នេះរបៀបប្រើកម្មវិធីថតផ្លូវសំបុកមាន់ Road care ផ្ញើរទៅក្រសួងចាត់ការ!
Apple ថាចិនអាចខាតបង់ធ្ងន់ធ្ងរ បើហាមលក់ iPhone នៅចិន