Pep ជឿថា De Bruyne ហត់ពេករដូវកាលមុន ទើបពេលនេះមានបញ្ហា

  • 2018-12-15 03:27:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Pep Guardiola អ្នកចាត់ការទូទៅ Manchester City ជឿជាក់ថាការនឿយហត់ខ្លាំងកាលពីរដូវកាលមុនរបស់ Kevin de Bruyne បានធ្វើឲ្យរូបគេមានបញ្ហារបួសម្ដងហើយម្ដងទៀតនៅពេលនេះ។

តារាឆ្នើមវ័យ២៧ឆ្នាំដែលជាសំណព្វចិត្តរបស់ Pep ទើបលេងបានតែ៥ដងប៉ុណ្ណោះឲ្យ City នៅរដូវកាលនេះក្រោយរបួសជង្គង់រ៉ាំរ៉ៃធ្វើទុក្ខម្ដងហើយម្ដងទៀត។ De Bruyne លេងជម្រើសដំបូងបាន២ដងដែរ តែគ្មានម្ដងណារូបគេអាចលេងពេល៩០នាទីបានឡើយ។

យ៉ាងណាខ្សែបម្រើសញ្ជាតិប៊ែលហ្សិក បានត្រឡប់មកហ្វឹកហាត់វិញហើយ និងអាចបង្ហាញខ្លួនក្នុងការប្រកួតដែលក្រុមជើងឯកចាស់អង់គ្លេសស្វាគមន៍ Everton នៅសប្ដាហ៍ទី១៧។ ១២ខែមកនេះ De Bruyne លេង៥២ប្រកួតឲ្យ City រួចបន្តទៅជួយជម្រើសជាតិបានលេង៣នៅពាន World Cup នៅរុស្ស៊ីថែមទៀត៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ វីរ័ត្ន