មកដឹងប្រាក់រង្វាន់ដែលវៀតណាមទទួលបានក្រោយឈ្នះពាន AFF Suzuki Cup
- 2018-12-16 04:36:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងប្រាក់រង្វាន់ដែលវៀតណាមទទួលបានក្រោយឈ្នះពាន AFF Suzuki Cup
ចន្លោះមិនឃើញ
ម្ចាស់ពានរង្វាន់ AFF Suzuki Cup ២០១៨ ត្រូវបានរកឃើញកាលពីយប់មិញគឺក្រុមជម្រើសជាតិវៀតណាម ក្រោយយកឈ្នះម៉ាឡេស៊ីវគ្គផ្ដាច់ព្រ័ត្រជើងទីពីរ ១-០ (សរុបទាំងពីរជើងវៀតណាមឈ្នះម៉ាឡេស៊ី ៣-២)។
ចុះដឹងទេសម្រាប់ឆ្នាំនេះតើក្រុមម្ចាស់ជើងឯកទទួលបានប្រាក់រង្វាន់ប៉ុន្មាន? ឆ្នាំនេះក្រុមដែលបានឡើងមកវគ្គផ្ដាច់ព្រ័ត្រពួកគេទទួលបានប្រាក់៥ម៉ឺនម្នាក់រួចជាស្រេច។ ចំពោះក្រុមដែលលើកពាននឹងបានប្រាក់រង្វាន់៣០ម៉ឺនដុល្លារ ខណៈក្រមរងជើងឯកបាន១០ម៉ឺនដុល្លារ។
នេះគឺជាកើនប្រាក់រង្វាន់ជាងឆ្នាំមុនៗ ដែលជាការសហការរវាងសហព័ន្ធបាល់ទាត់ទ្វីអាស៊ី AFF និង ក្រុមហ៊ុន Suzuki ផ្ដល់រង្វាន់ត្រឹមតែ១០ម៉ឺនដុល្លារប៉ុណ្ណោះសម្រាប់់ក្រុមឈ្នះកាលពីឆ្នាំ២០០៨និង២០១០។ កាលពីឆ្នាំ២០១២ ២០១៤ ២០១៦ ក្រុមជើងឯកបាន២០ម៉ឺនដុល្លារ។
ក្រោយខកខានកាន់ពាន AFF Suzuki Cup រយៈពេល១០ឆ្នាំ ឈ្នះលើកនេះវៀតណាមនឹងបានប្រាក់រង្វាន់លើកទឹកចិត្តជាច្រើនបន្ថែមទៀតពីសហព័ន្ធរបស់ពួកគេ ជាពិសេសក្រុមហ៊ុនក្នុងស្រុក។ ជាក់ស្ដែងកាលពីឈ្នះម៉ាឡេស៊ីជើងទី១ ក្រុមហ៊ុនប្រព័ន្ធទូរសព្ទមួយឧបត្ថម្ភពួកគេ៤ ៣០០ដុល្លារ។ ចំពោះក្រុមហ៊ុនមួយទៀតសន្យានឹងឲ្យប្រាក់៤ ៣០០ដុល្លារទៅកីឡាករ និង៥ម៉ឺនដុល្លារទៅលោកគ្រូបង្វឹក Park Hang Seo ប្រសិនជួយក្រុមឈ្នះ៕