Mac mini អាច​ទប់​ហ្គេម​ក្រាហ្វិក​កប់ Fortnite បាន​ដែរឬ​ទេ​?

  • 2018-12-19 03:14:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្គេម Fortnite ជាប្រភេទ​ហ្គេមកម្សាន្ត​ដ៏​ពេញនិយម​។ ការ​លេង​ហ្គេម​នេះ​បាន ​ត្រូវ​ការ​ម៉ាស៊ីន​មានកម្លាំង​ខ្លាំងក្លា ដើម្បី​លេង​បាន​រលូន។

លក្ខណៈសម្បត្តិ​ទាប​បំផុត​សម្រាប់​លេង​ហ្គេម​លើ macOS

  • ប្រព័ន្ធ​ប្រតិបត្តិការ​៖ macOS Sierra (10.12.6+)
  • CPU៖ Core i3 2.4 GHz
  • Memory៖ 4G RAM
  • GPU៖ Intel Iris Pro 5200

បើ​តាម​ព័ត៌មាន​ទាំង​នេះ Mac mini ថ្មី ទោះ​មាន​លក្ខណៈសម្បត្តិ​ទាប​គួរ​តែ​អាច​ដំណើរការ Fortnite បាន ប៉ុន្តែ​ជាក់ស្តែង​អាច​ខុស​ពី​នេះ​​។ 

ក្រុមហ៊ុន Epic Game មាន​ការ​ណែនាំ​ពី​លក្ខណៈសម្បត្តិ​ម៉ាស៊ីន ដើម្បី​ឲ្យ​ការ​លេង​បាន​រលូន​ល្អ។

  • ប្រព័ន្ធ​ប្រតិបត្តិការ​៖ macOS Sierra (10.12.6+)
  • CPU៖ Core i5 2.8 GHz
  • Memory៖ 8GB RAM
  • GPU៖ Nvidia GTX 660, AMD Radeon HD 7870 ឬ DX11 GPU

ចំពោះ Mac mini បើ Upgrade CPU អាច​លេង​ហ្គេម​នេះ​បាន​ស្រួល ប៉ុន្តែ GPU ប្រហែល​ពិបាក​បន្តិច ដោយសារ Mac mini មក​មាន​ Intel UHD Graphics 630 ដែល​មាន​ល្បឿន​ទាប​ជាង GPU បាន​ណែនាំ ហើយ​ក៏​មិន​មាន​ជម្រើស Upgrade ដែរ​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ imore   ប្រែ​សម្រួល៖ ប៊ុនធឿន