Sir Alex គ្រវីក្បាល ពេលឃើញ Man Utd លេងមិនទៅមុខជាមួយ Liverpool
- 2018-12-17 01:43:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sir Alex គ្រវីក្បាល ពេលឃើញ Man Utd លេងមិនទៅមុខជាមួយ Liverpool
ចន្លោះមិនឃើញ
លោក SIR ALEX Ferguson អង្គុយទស្សនាទាំងទឹកមុខមិនសប្បាយចិត្ត ពេល Manchester United បរាជ័យដោយសារ Liverpool លទ្ធផល ៣-១ កាលពីយប់មិញ។
Sadio Mane ជាអ្នករកគ្រាប់ដំបូងឲ្យ Liverpool មុនពេល Jesse Lingard តាមស្មើឲ្យ Man Utd វិញ។ យ៉ាងណានៅចុងម៉ោងកីឡាករបម្រុង Xherdan Shaqiri រកបាន២គ្រាប់បន្ថែម គ្រប់គ្រាន់ឲ្យក្រុមហង្សក្រហមយកឈ្នះបិសាចក្រហម។
ជ័យជម្នះនេះធ្វើឲ្យ Liverpool វ៉ា Man City មួយពិន្ទុឡើងទៅកំពូលតារាងវិញ ឯ Man Utd ស្ថិតនៅលេខ៦ឯណោះឆ្ងាយពីក្រុមលេខមួយដល់១៩ពិន្ទុ។ ក្នុងការប្រកួតនេះអតីតអ្នកចាត់ការរបស់ Manchester United លោក SIR ALEX ក៏បានទៅទស្សនាផ្ទាល់។ តែលោកបានត្រឹមខកចិត្តគ្រវីក្បាល នៅពេលដែលក្រុមលោកត្រូវគេទាត់ចូល២គ្រាប់ចុងម៉ោង និងលេងទាំងលំបាកជាមួយ Liverpool៕