កាន់​លិខិត​ឆ្លង​ដែន​នេះ​ចេញ​ចូល​អាមេរិក និង ១៨៣ ប្រទេស​ទៀត​សេរី​អត់​បាច់​វីសា ឥលូវ​នៅ​ខ្មែរ​​បើក​ឲ្យ​ធ្វើ​ហើយ

  • 2018-12-17 03:33:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Malta ប្រទេស​ស្ថិត​លើ​កោះ​តូច​មួយ នៃ​សហគមន៍​អឺរ៉ុប ពេល​នេះ​បាន​បើក​ឲ្យ​ប្រជាជន​កម្ពុជា អាច​ធ្វើ​លិខិត​ឆ្លង​ដែន​ពេញ​សិទ្ធិ​បាន​ហើយ តាមរយៈ​សេវាកម្ម​ក្រុមហ៊ុន OC Consultancy Service Co., Ltd។

មាន​ន័យ​ថា ប្រសិន​បើ​ប្រជាជន​ខ្មែរ​ណា​ដែល​មាន​លិខិត​ឆ្លង​ដែន Malta នឹង​អាច​ធ្វើ​ដំណើរ​ទៅ ១៨៣ ប្រទេស​ដែល​ក្នុង​នោះ​ក៏​មាន​សហរដ្ឋ​អាមេរិក និង​សហគមន៍​អឺរ៉ុប​ដែរ​ ដោយ​សេរី​មិន​ចាំ​បាច់​សុំ​​ទិដ្ឋាការ​ (VISA) ដូចជា​ប្រជាជន Malta ដូច្នេះ​ដែរ។

ទិដ្ឋភាពប្រទេស Malta

កញ្ញា លី ហួយ អ្នក​គ្រប់​គ្រង OC Consultancy Service បាន​និយាយ​ថា៖ "សេវាកម្ម​យើង​គឺ​ស្រប​ច្បាប់ ដោយ​សារ Malta បាន​បើក​ទូលាយ​ឲ្យ​បរទេស​មាន​សិទ្ធិ​កាន់ Passport មិន​មែន​មាន​តែ​កម្ពុជា​មួយ​ទេ"។

ក្រៅ​ពី​នេះ OC Consultancy Service មាន​សេវាកម្ម​រៀបចំ​ឯកសារ​សុំ​សិទ្ធិ​រស់​នៅ Green Card, Passport, Visa ដល់​ទៅ ៣៣ ប្រទេស​ផ្សេង​ទៀត។

ជាក់ស្ដែង OC Consultancy Service ក៏​ទទួល​ធ្វើ​លិខិត​ឆ្លង​ដែន Cybrus ដែល​ជា​ប្រទេស​មួយ​ក្នុង​សហគមន៍​អឺរ៉ុប ហើយ​អាច​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជាច្រើន ក៏​ដូចជា​អាមេរិក​ដូចគ្នា ព្រម​ទាំង​អាច​រស់នៅ សិក្សា ធ្វើ​ការ​នៅ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប ដោយ​គ្មាន​ការ​បង់​ពន្ធ​ជាដើម។

សម្រាប់​ព័ត៌មាន​បន្ថែម​ពី​លក្ខខណ្ឌ​ផ្សេងៗ​ដើម្បី​អាច​មាន​សិទ្ធិ​ធ្វើ Passport Malta, Cybrus ក៏​ដូចជា​ប្រទេស​ផ្សេងៗ​ទៀត សូម​ទាក់​ទង​ទៅ៖

  • លេខ​ទូរសព្ទ ៖ 096 55 22 915/ 012 883 215
  • អ៊ីម៉ែល ៖ chhaivornlihouy@gmail.com
  • ទីតាំង​ផ្ទាល់៖ OC Consultancy Service នៅ​វិមាន​កាណាឌីយ៉ា ជាន់​ទី ១៨ ផ្លូវ​អង្គ​ដួង កែង​មហាវិថី​ព្រះ​មុនីវង្ស៕
ទិដ្ឋភាពប្រទេស Malta
ទិដ្ឋភាពប្រទេស Cybrus

អត្ថបទ៖ វិទូ