ឆ្នាំ​នេះ​ប្លែក ច្នៃiPhone XS Max ខ្នង​ក្រោយ​ស្រោបApple Watch Series 4 តែ​តម្លៃ​កុំ​មើល!

  • 2018-12-17 12:44:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រៀងរាល់​ឆ្នាំ​ក្រុមហ៊ុន​រុស្ស៊ី Caviar បាន​នាំ​យក​គំនិត​ច្នៃ​ប្រឌិត​ថ្មី​នៃ​ការ​លេង​តួ​ខ្លួន iPhone ជំនាន់​ក្រោយ​របស់ Apple ជាមួយ​មាស​សុទ្ធ។ ស្រដៀង​គ្នា​នឹង​ឆ្នាំ​នេះ Caviar ក៏​បញ្ចេញ​នូវ​ម៉ូឌែល iPhone XS Max ជំនាន់​ពិសេស Swiss Dreams Watchphone ពិសេស​ត្រង់​ខ្នង​ខាង​ក្រោយ​ស្រោប​ជាមួយ​ម៉ាស៊ីន Apple Watch Series 4 លាយ​ឡំ​សុទ្ធ​តែ​ទឹក​មាស​យ៉ាង​ស៊ីវិល័យ។

ជាមួយ​នឹង​ការ​ដាក់​បន្ថែម​នូវ​នាឡិកា​ជំនាន់​ចុង​ក្រោយ ទូរសព្ទ iPhone XS Max ម៉ូឌែល​នេះ​មាន​តម្លៃ​រាង​ខ្ពស់​បន្តិច ថ្លៃ​ដល់​ទៅ ២១ ០៥០ ដុល្លារ។ យ៉ាងណាមិញ​តាម​គំនិត​រចនា​ខាង​លើ មតិ​ជា​ច្រើន​ជឿជាក់​ថា​ Caviar ត្រឹម​ឈរ​លើ​គោលដៅ​នៃ​ការ​លំអ​និង​ភាព​ប្រណីត​ជា​ធំ ពោល​គឺ​មិន​គិត​ដល់​ប្រយោជន៍​នៃ​ការ​ប្រើប្រាស់​នោះ​ឡើយ។

ហ៊ាន​លើក​ឡើង​បែប​នេះ​គឺ​ត្រង់​ថា​ការ​ដែល​ម៉ាស៊ីន Apple Watch Series 4 ត្រូវ​ទៅ​ស្រោប​ជាប់​នៅ​ខ្នង​ក្រោយ​នៃ iPhone XS Max ដូច្នោះ​អ្នក​ប្រើប្រាស់​បាន​ត្រឹម​ឆែក​មើល Notificion និង​ការ​ប្រើ​មួយ​ផ្នែក​តូច ផ្ទុយ​ទៅ​វិញ​ដូច​ជា​ការ​តាមដាន​ផ្នែក​សុខភាព និង​ការ​ត្រួតពិនិត្យ​សកម្មភាព​ធ្វើ​លំហាត់ប្រាណ​គឺ​មិន​អាច​យក​ជា​ការ​ទេ អ្វី​ដែល​ជា​ចម្ងល់​ចាក់​ដោត​តើ​យើង​អាច​សាក​បញ្ចូល​ថ្ម​នាឡិកា​ដោយ​របៀប​ណា​ឬ​មាន​វិធី​ដោះ​ដាក់​មក​សាក​បាន ទាំង​នេះ​ជា​សំណួរ​ដែល​រង់ចាំ​ការ​ឆ្លើយតប​លម្អិត​ពី​ក្រុមហ៊ុន Caviar។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា