សណ្ឋាគារអនាគតរបស់ Alibaba ប្រើមនុស្សយន្តសម្រួលដល់ភ្ញៀវ
- 2018-12-17 08:55:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សណ្ឋាគារអនាគតរបស់ Alibaba ប្រើមនុស្សយន្តសម្រួលដល់ភ្ញៀវ
ចន្លោះមិនឃើញ
ក្រុមហ៊ុនយក្សចិន Alibaba Group នឹងមានបុគ្គលិកជាមនុស្សយន្តសម្រាប់សណ្ឋាគារអនាគត 'future hotel'។សណ្ឋាគារ Flyzoo Hotel ក្នុងទីក្រុង Hangzhou ខេត្ត Zhejian នឹងមានមនុស្សយន្ត ជួយណែនាំ និងសម្រួលដល់ភ្ញៀវ។
លើសពីជំនួយការជាមនុស្សយន្តនេះ សណ្ឋាគារក៏នឹងបំពាក់បច្ចេកវិទ្យាកម្រិតខ្ពស់ៗ ដូចជាការស្កេនមុខរបស់ភ្ញៀវបើកទ្វាបន្ទប់ ឬការកែប្រែសីតុណ្ហភាព ពន្លឺ និងឧបករណ៍ជាច្រើនផ្សេងទៀត បញ្ជាដោយសំឡេង នេះត្រូវអរគុណដល់ Smart Hub។ក្នុងនោះក៏មានប្រព័ន្ធគ្រប់គ្រង AI ហៅថា Tmall Genie ដែលផ្តល់អ្វីៗឲ្យភ្ញៀវតាមតម្រូវការពីហាងលើ Online ដូចជាកាដូ ឬគ្រឿងទេស។
លោក Wang Qun ជានាយកប្រតិបត្តិសណ្ឋាគារ Flyzoo Hotel ថ្លែងបញ្ជាក់ថា៖ "ប្រព័ន្ធ AI ថ្មីនឹងជួយពង្រឹងការគ្រប់គ្រងសណ្ឋាគារកាន់តែមានប្រសិទ្ធភាព ដោយកាត់បន្ថយច្រើនជាងពាក់កណ្តាលនៃកម្លាំងពលកម្ម"៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ