Google, Apple, Adobe បង្កើតគុណភាពរូបភាពកាន់តែឡូយជាមួយទម្រង់ RAW
- 2018-12-16 00:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Google, Apple, Adobe បង្កើតគុណភាពរូបភាពកាន់តែឡូយជាមួយទម្រង់ RAW
ចន្លោះមិនឃើញ
បើយកចិត្តទុកដាក់ខ្លាំងលើការថតរូបប្រើស្មាតហ្វូន គួរផ្លាស់ប្ដូរទម្លាប់មកថតប្រើទម្រង់រូបភាពដើម (RAW)។ អ្នកថតរូបអាជីពជាច្រើន ដឹងពីអត្ថប្រយោជន៍នៃការប្រើប្រាស់ទិន្នន័យមិនបានកែប្រែដោយផ្ទាល់ពី Image Sensor របស់កាមេរ៉ា ជៀសជាងរូបភាពទម្រង់ JPEG ធម្មតា។
ស្មាតហ្វូន Pixel 3 របស់ Google, កម្មវិធី Lightroom របស់ Adobe និង iPhone ម៉ូដែលថ្មី សុទ្ធតែមានការចិត្តទុកដាក់ជាមួយនឹងទម្រង់រូបភាពដើមនេះ។ ក្នុងចំណោមអ្នកថតរូបអាជីព ១ ៨០០នាក់នៅសហរដ្ឋអាមេរិក មាន ៦៨% ថតប្រើទម្រង់ RAW, ២០% ថតលាយគ្នារវាងទម្រង់ RAW និង JPEG។ នេះបើតាមការស្ទង់មតិមួយពីវេបសាយ Keypoint Intelligence។
ទិន្នន័យដើមចេញពី Sensor ផ្តល់អត្ថប្រយោជន៍ជាច្រើនពីលើទម្រង់ JPEG (មានអាយុកាល ២៦ឆ្នាំ) និងទម្រង់ HEIC ថ្មី ដែល Apple និងក្រុមហ៊ុនផលិត Chip Qualcomm មានការណែនាំឲ្យប្រើប្រាស់។ បើប្រើទម្រង់ទាំងនោះ កាមេរ៉ានឹងធ្វើការសម្រេចចិត្តពីតុល្យភាពពណ៌, ពន្លឺ, កម្រិត Noise, កម្រិតម៉ត់ និងចំណុចជាច្រើនផ្សេងទៀតទាក់ទងនឹងរូបភាព ហើយចេញជាលទ្ធផលរូបភាពមានការកែប្រែមួយ។ ការថតរូបប្រើទម្រង់ដើម អាចឲ្យអ្នកថតមានការសម្រេចចិត្តលើធាតុផ្សំនៃគុណភាពរបស់រូបភាព។
ទាំងប្រព័ន្ធ iOS របស់ Apple និង Android របស់ Google អាចឲ្យកម្មវិធីទូរសព្ទចាប់យករូបភាពដើម ក្នុងទម្រង់ DNG (Digital Negative) របស់ Adobe ដែលអាចបញ្ចូលក្នុងកម្មវិធីដូចជា Lightroom របស់ Adobe Systems, Darkroom របស់ Bergen ឬ Snapseed របស់ Google។ ហើយដើម្បីថតរូបដើម ត្រូវការកម្មវិធីដូចជា Halide ឬ VSCO លើ iPhone, Open Camera សម្រាប់ Android, កម្មវិធីកាមេរ៉ារបស់ Google លើទូរសព្ទស៊េរី Pixel ឬ កម្មវិធី Lightroom ទាំងលើ iOS ឬ Android។
ទន្ទឹមនឹងអត្ថប្រយោជន៍ដ៏លើសលប់ពីការប្រើប្រាស់ទម្រង់ដើម ក៏មានចំណុចបង្អាក់មួយចំនួនផងដែរ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ