iOS 12​ ដំឡើង​លើ iPhone 5S​ ដើរ​លឿន​មិនធម្មតា

  • 2018-12-15 22:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 5S អេក្រង់ ៤អ៊ីង ទំហំ​តូច​ល្មម​កាន់​ពេញ​ដៃ ងាយស្រួល​យក​តាម​ខ្លួន​ប្រើប្រាស់ នៅ​អាច​បន្ត​ប្រើ iOS 12 បាន។ 

ពីមុន បើ​មាន iPhone ចាស់ ការ​អាប់ដេត​ទៅ​ប្រព័ន្ធ​ប្រតិបត្តិការ​ចុងក្រោយ​នឹង​ក្លាយ​ជា​ការ​ប្រថុយប្រថាន ដោយសារ​ជំនាន់​ថ្មី​អាច​ធ្វើ​ឲ្យ​ទូរសព្ទ​ដំណើរការ​យឺត​។ ប៉ុន្តែ​មិនមែន​លើ iOS 12 នោះ​ទេ​។ ប្រព័ន្ធ​ថ្មីមាន​ការ​គិតគូរ​ដល់ iPhone 5S ធ្វើ​ឲ្យ​ម៉ូដែល​ចាស់​នេះ នៅ​ប្រើ​បាន​ស្រួល​នៅ​ឡើយ​ ហើយដំណើរការខ្លះលឿនជាងមុន បើប្រៀបនឹង iOS 11។ 

ក្នុង​ឆ្នាំ ២០១៣ iPhone 5S មាន​វត្តមាន​ជាមួយ​នឹង Chip A7 ជា Chip 64-bit ដំបូង​មាន​ក្នុង​ស្មាតហ្វូន​។ អាយុកាល ៥ ឆ្នាំ​ហើយ Chip ដដែល​នេះ​នៅ​អាច​ធ្វើ​ឲ្យ​ទូរសព្ទ​ប្រើ OS ថ្មី​ចុង​ក្រោយ​របស់ Apple នេះ​បាន​។ 

ជាមួយ​នឹង​ប្រព័ន្ធ​ថ្មី iOS 12 ត្បិតថា iPhone 5S មិន​មាន​មុខងារ Animoji, Memoji, ប្រើ​កម្មវិធី AR ឬ Measure ប៉ុន្តែ​ក៏​ភ្ជាប់​មក​ជាមួយ​មុខងារ​ថ្មីៗ​មួយ​ចំនួន​ផង​ដែរ រួម​ទាំង​ជម្រើស Don't Disturb ក្នុង Control Center និង Screen Time ដើម្បី​មើល​ពី​រយៈពេល​ប្រើប្រាស់​ទូរសព្ទ​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី