អតីត​កីឡាករ Arsenal ម្នាក់​ថា Man Utd គ្មាន​គីឡូ​ជាមួយ PSG ទេ

  • 2018-12-18 01:48:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ចាប់​ឆ្នោត​​នៅ​ពាន​រង្វាន់ Champions League កាល​ពី​យប់​មិញ លោក Jose Mourinho ត្រូវ​មាន​ភារកិច្ច​ធ្ងន់​​ត្រូវ​ដឹក​នាំ Manchester United ជួប Paris Saint-Germain នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ។

តារា​របស់​ប្រេស៊ីល Neymar ជើង​ខ្លាំង​របស់​អ៊ុយរុយហ្គាយ  Edinson Cavani និង​កីឡាករ​កំពុង​ឡើង​ជើង​របស់​បារាំង Kylian Mbappe ជា​ក្ដី​បារម្ភ​ខ្លាំង​សម្រាប់​ United។ អតីត​ជម្រើស​ជាតិ​បារាំង​និង​ក្លឹប Arsenal លោក Emmanuel Petit  បាន​និយាយ​ពី​ជំនួប​នេះ​ថា៖ "សម្រាប់​ខ្ញុំ​ PSG ល្អ​ជាង ទាំង​លក្ខណៈ​បុគ្គល​និង​សហការ​គ្នា។ United កំពុង​មាន​បញ្ហា​ពិបាក​ធ្ងន់ធ្ងរ​នៅ​ក្នុង Premier League”។

កៅអី​របស់​លោក ​Jose Mourinho កំពុង​តែ​ក្ដៅ​គគុក ក្រោយ​ប្រកួត​ចុងក្រោយ​ក្នុង​លីគ​ចាញ់​ក្រុម​ប្រជែង Liverpool ៣-១ ធ្វើ​ឲ្យ​ពួក​គេ​ដាច់​គ្នា​ដល់​១៩​ពិន្ទុ​ឯណោះ។ ក្រុម​ទាំង​ពីរ​នឹង​ជួប​គ្នា​ជើង​ទី​មួយ​នៅ​ថ្ងៃ​ទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៩​ក្នុង​កីឡដ្ឋាន  Old Trafford។ សម្រាប់​ជើង​ទី​ពីរ​លេង​នៅ​ថ្ងៃ​ទី ៦ មីនា ឆ្នាំ ២០១៩៕

លោក Emmanuel Petit 

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម