ថា Miss Universe ឆ្នាំ ២០១៨ ទៅ​ស្អាត មិត្តប្រុសរបស់នាង ក៏សង្ហាខ្លាំងមិនធម្មតាដែរ

  • 2018-12-18 02:25:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមួយ​នឹង​រូប​សម្រស់ បូករួម​ទាំង​ទេពកោសល្យ​ដ៏​ប៉ិន​ប្រសប់​ទៀត​នោះ បេក្ខនារី Catriona Gray បាន​ធ្វើ​ឲ្យ​គណៈកម្មការ​បាក់​ចិត្ត​ព្រម​ប្រគល់​មកុដ Miss Universe ប្រចាំ​ឆ្នាំ ២០១៨​នេះ​ជូន​ទៅ​នាង។ ក្រោយ​ព័ត៌មាន​នៃ​ការ​ទទួល​ជយលាភី​ប្រចាំ​ឆ្នាំ​នេះ Miss Universe ប្រចាំ​ឆ្នាំ ២០១៨​ រូប​នេះ បាន​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​ងាក​មក​ចាប់​អារម្មណ៍​លើ​ជីវិត​គូ​ស្រករ​របស់​នាង​វិញ ក្រោយ​ពួកគេ​បាន​ដឹង​ថា តារា​សម្ដែង និង​ម៉ូដែល​កូន​កាត់​ហ្វីលីពីន-អាល្លឺម៉ង់ Clint Bondad ត្រូវ​ជា​មិត្ត​ប្រុស​របស់​នាង​នោះ។

នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធី​ប្រកួត Miss Universe ឆ្នាំ ២០១៨​នេះ តារា​សម្ដែង Clint ក៏​មាន​វត្តមាន​ចូលរួម​ផង​ដែរ។ លោក​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ "ខ្ញុំ​មិន​ទាន់​មាន​ឱកាស​និយាយ​ជាមួយ​នាង​នៅ​ឡើយ​ទេ ប៉ុន្តែ​កាល​ពី​យប់​មិញ​នេះ នាង​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់ ទោះ​ជា​លទ្ធផល​យ៉ាង​ណា​ក៏​ដោយ"។

ជាមួយ​គ្នា​នេះ​ដែរ អ្នក​គាំទ្រ​បាន​សង្កេត​ឃើញ​ថា នៅ​លើ​គណនី Instagram របស់​តារា​សម្ដែង​ប្រុស​សង្ហា​រូប​នេះ លោក​បាន​បង្ហោះ​រូបភាព​គួរ​ឲ្យ​ស្រឡាញ់​ជាមួយ Catriona អម​ជាមួយ​សារ​ជូនពរ​ឲ្យ​នាង​ជួប​តែ​សំណាង​ល្អ​ក្នុង​ការ​ប្រកួត។ បន្ថែម​ពី​នេះ​ទៀត លោក​ក៏​បាន​ចែកចាយ​កម្រង​រូបភាព​អនុស្សាវរីយ៍​របស់​ពួកគេ អំឡុង​ជួប​ជាមួយ​មិត្ត​ស្រី​របស់​លោក​ជា​លើក​ដំបូង។ គួរ​បញ្ជាក់​ដែរ​ថា គូ​ស្នេហ៍​តារា​មួយ​គូ​នេះ បាន​ជួប​ទាក់ទង​គ្នា​ដំបូង ពេល​ពួកគេ​មាន​វ័យ ១៨​ឆ្នាំ ខណៈ​ចូលរួម​ថត​ស្ប៉ត​ផ្សាយពាណិជ្ជកម្ម​មួយ​កាល​ពី​ឆ្នាំ ២០១២៕ ​

ទស្សនារូបភាពខាងក្រោម៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា