រាងតូចតែខ្លឹម SUV ថ្មីរបស់ Hyundai ទើបប្រកាសលក់នៅខ្មែរផ្លូវការ
- 2018-12-18 04:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រាងតូចតែខ្លឹម SUV ថ្មីរបស់ Hyundai ទើបប្រកាសលក់នៅខ្មែរផ្លូវការ
ចន្លោះមិនឃើញ
រថយន្តប្រភេទ SUV ស៊េរីថ្មីរបស់ក្រុមហ៊ុន Hyundai គឺ Kona premium ឆ្នាំ ២០១៩ ទើបនឹងប្រកាសចេញលក់ជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ។
រថយន្តថ្មីសន្លាង Kona នេះបំពាក់ជាមួយម៉ាស៊ីនសាំង ៤ ស៊ីឡាំង ២ លីត្រ ដែលអាចផលិតនូវថាមពល ១៤៩ សេះ ជាមួយនឹងប្រព័ន្ធប្រអប់លេខអូតូ ផ្ដល់នូវប្រសិទ្ធភាពសន្សំសំចៃប្រេងឥន្ធនៈ ភ្ជាប់នឹងប្រព័ន្ធបើកបរក្នុងទីក្រុងប្រកបដោយផាសុកភាពនិងសុវត្ថិភាពខ្ពស់ផ្សេងៗគ្នាចំនូនបីគឺ បែបធម្មតា បែបស្ព័រ និងបែប Eco។
ផ្នែកខាងក្នុងទូលាយដែលផ្ដល់នូវផាសុកភាព ជាមួយការរចនាផ្នែកខាងក្រៅបែបទាន់សម័យ។ រួមមានអេក្រង់ទំហំ៧ អ៊ីញ និងមានប្រព័ន្ធគ្រប់គ្រង HVAC (ប្រព័ន្ធកៅអីកំដៅ និង កៅអីខ្យល់ និងម៉ាស៊ីនត្រជាក់) ដែលរួមចំណែកបង្កើននូវបរិយាកាសឲ្យអ្នកបើកបរ និង អ្នករួមដំណីរមានអារម្មណ៍ស្រស់ស្រាយ។
*លក្ខណៈពិសេសថ្មីសម្រាប់ម៉ូឌែល Kona Premium ឆ្នាំ ២០១៩៖
Kona មានដូចជាពណ៌ស (Chalk White) ប្រាក់ (Silver Lake) ពណ៌សេរ៉ាមិចខៀវ (Ceramic Blue) ពណ៌ខ្មៅ (Dark Night) ពណ៌ក្រហមខ្ចី (Tangerine Comet) ដែលអនុញ្ញាតឱ្យអតិថិជនធ្វើការជ្រើសរើសតាមចំណង់ចំណូលចិត្ត។
តម្លៃលក់ផ្លូវការ Kona premium ឆ្នាំ ២០១៩ គឺ ៤០៩៩០ ដុល្លារ៕
ក្រៅពីនោះក្រុមហ៊ុន Hyundai ក៏មានការតាំងបង្ហាញរថយន្តម៉ូឌែល Tucson និង Santa Fe ក្នុងការបង្កើនចំណែកទីផ្សាររថយន្តប្រភេទ SUV ឲ្យបានកាន់តែច្រើនផងដែរ រួមនឹង ចក្ខុវិស័យដែលក្រុមហ៊ុនមានគោលដៅ បង្កើនជម្រើសច្រើន ជូនអតិថិជនក្នុងការជ្រើសរើស។
ដើម្បីធានាជូននូវសេវាល្អប្រសើរដល់អតិថិជនក្រុមហ៊ុន Hyundai Camko Motor មានកម្មវិធីពិសេសៗ ដូចជាការធានាពី ៣ ទៅ ៥ឆ្នាំលើរយៈពេលបើកបរ 100,000 គីឡូម៉ែត។
មិនត្រឹមតែប៉ុណ្ណោះទេ អតិថិជន ក៏នឹងទទួលបានការថែទាំរថយន្តនៅមជ្ឈមណ្ឌលសេវាកម្មពី Hyundai Camko Motor លក្ខណៈពេញលេញ រួមទាំងប្រេង និងការផ្លាស់ប្តូរតម្រង និងត្រួតពិនិត្យរថយន្តជាច្រើនចំណុច។
លើសពីនេះទៀត ក្រុមហ៊ុនក៏មានផ្ដល់ជូននូវសេវាលាងរថយន្តដោយឥតគិតថ្លៃនិងការបញ្ចុះតម្លៃ ៣០% ទៅលើផលិតផលសំខាន់ៗដទៃទៀត។
ជាមួយរូបរាងដ៏ក្លៀវក្លា និងលេចធ្លោរបស់ Kona បង្ហាញអំពីគោលដៅការរចនា នាពេលអនាគតនៃម៉ូឌែល SUV ជំនាន់ក្រោយរបស់ក្រុមហ៊ុន Hyundai Motor និងបង្កើតនូវរូបរាងដ៏ល្អតែមួយគត់នៃរថយន្ត SUV ខ្នាតតូច។
ឈ្មោះ KONA នេះផងដែរ ត្រូវបានគេដាក់ឈ្មោះតាមតំបន់ឆ្នេរមួយនៅទីក្រុង ហាវ៉ៃ សហរដ្ឋអាមេរិក។ តំបន់ឆ្នេរ Kona គឺជាទិសដៅទេសចរណ៍ដ៏ល្បីល្បាញសម្រាប់អ្នកដំណើរកម្សាន្ត ដែលស្វែងរកការរំភើប និងការសម្រាកលំហែកាយ៕
សំរាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនហ៊ីយ៉ាន់ដាយខេកូម៉ូធ័រនិងផលិតផល សូមទាក់ទងតាមរយៈ: http://camko-motor.com https://www.facebook.com/HyundaiCamko