Ford Adventure អ្នកចូលរួមជាង ៥០០ នាក់ នាំគ្នាកម្សាន្តបោះជំរំតាំងពីកោះកុង ដល់ខេត្តចន្ទបុរី
- 2018-12-18 04:46:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ford Adventure អ្នកចូលរួមជាង ៥០០ នាក់ នាំគ្នាកម្សាន្តបោះជំរំតាំងពីកោះកុង ដល់ខេត្តចន្ទបុរី
ចន្លោះមិនឃើញ
ជារៀងរាល់ឆ្នាំក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) តែងតែរៀបចំដំណើរកំសាន្តសម្រាប់អតិថិជនរបស់ខ្លួនទៅកាន់រមណីយដ្ឋានផ្សេងៗនៅក្នុងប្រទេស ក៏ដូចជាទៅកាន់ប្រទេសជិតខាង ជាមួយនឹងក្បួនរថយន្ត ហ្វដ (Ford) គ្រប់ម៉ូឌែល។
ដោយឡែកសម្រាប់ឆ្នាំនេះ ក្រុមហ៊ុន ហ្វដ (Ford) នឹងរៀបចំដំណើរកំសាន្តសម្រាប់អតិថិជនទៅកាន់ខេត្តកោះកុង ប្រទេសកម្ពុជា ខេត្តត្រាតនិងខេត្តច័ន្ទបុរី ប្រទេសថៃ។
ក្នុងដំណើរកំសាន្តដ៏អស្ចារ្យនេះ មានរយៈពេល ៤ថ្ងៃ ៣យប់ គឺចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៨ ដែលអ្នកចូលរួមទាំងអស់នឹងមាន ឱកាសរីករាយជាមួយទេសភាព ព្រៃភ្នំនៅតាមដងផ្លូវ និង ទឹកធ្លាក់ដ៏ស្រស់ស្អាត ក្នុងទឹកដីខេត្តកោះកុង រួមជាមួយនឹងបទពិសោធន៍ បោះជំរំដ៏រ៉ូមែនទិច នៅលើឆ្នេរសមុទ្រ យ៉ាងស្រស់ត្រកាលនៅខេត្តត្រាត និង ដើរទិញទំនិញ ជាច្រើនសំបូរបែបក្នុងតម្លៃសមរម្យក្នុងផ្សារទំនើបនៃទឹកដីខេត្តចន្ទបុរី ប្រទេសថៃថែមទៀតផង។
លោក ឡោ វុទ្ធី ប្រធានគ្រប់គ្រងផ្នែកលក់រថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖ “នេះគឺជាឆ្នាំទី១២ នៃកម្មវិធី Ford Adventure ខ្ញុំពិតជាមានភាពសប្បាយរីករាយមែនទែនដោយសារឆ្នាំនេះចំនួនរថយន្តដែលបានចូលរួមកើនឡើងរហូតដល់ជាង១០០ឡានដែលឆ្នាំមុនៗយើងអនុញ្ញាតឲ្យរថយន្តចូលរួមត្រឹមតែ ៥០ ទៅ ៦០ ឡានតែប៉ុណ្ណោះ។
នេះជាលើកទី២ ហើយដែលក្បួនរថយន្តបានធ្វើដំណើរទៅកាន់ខេត្តកោះកុងនេះ ដែលលើកទី១ គឺនៅឆ្នាំ ២០១៤ ដែលកាលនោះចំនួនរថយន្តដែលចូលរួមមានត្រឹមតែជាង ៥០ គ្រឿង និងអ្នកចូលរួមប្រមាណជាង៣០០នាក់ប៉ុណ្ណោះ។
លោកក៏បានបន្ថែមទៀតថា ដំណើរកំសាន្ត FORD Adventure មិនត្រឹមតែជាការកំសាន្តសប្បាយប៉ុណ្ណោះទេ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការចូលរូមចំណែកជួយសង្គមតាមរយៈការចែកអំណោយសប្បុរសធ៌មជូនដល់ប្រជាជនដែលមានភាពខ្វះខាតនៅក្នុងតំបន់ ក៏ដូចជាបង្កើនទំនាក់ទំនងគ្នាល្អ ការជួយគ្នាទៅវិញទៅមករបស់អតិជន FORD និងបុគ្គលិករបស់់ក្រុមហ៊ុន RMA Cambodiaផងដែរ។
ដំណើរកម្សាន្តនេះ បានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងនោះកាលពីឆ្នាំ២០០៧ ទៅខេត្តមណ្ឌលគិរី , ឆ្នាំ២០០៨ ទៅកាន់ខេត្តរតនគិរី , ឆ្នាំ២០០៩ ទៅកាន់ខេត្តប៉ៃលិន, ឆ្នាំ២០១០ និងឆ្នាំ២០១១ ទៅកាន់ទឹកដីខេត្តចម្ប៉ាសាក់ ប្រទេសឡាវឆ្នាំ២០១២ ទៅកាន់ខេត្តមណ្ឌលគិរី ឆ្នាំ២០១៣ ក៏បានទៅទឹកដីប្រទេសឡាវម្តងទៀត ឆ្នាំ២០១៤ ទៅកាន់ខេត្តត្រាត ប្រទេសថៃ ឆ្នាំ២០១៥ ទៅកាន់ខេត្តច័ន្ទបុរី ប្រទេសថៃ ឆ្នាំ២០១៦ ទៅកាន់ខេត្តបុរីរាម និងឆ្នាំ ២០១៧ ទៅកាន់ទីក្រុងប៉ាតាយ៉ា ប្រទេសថៃដោយមានចំនួនអ្នកចូលរួមកើនឡើងជាបន្តបន្ទាប់៕