សល់​តែ​ ៣​ក្លឹប​ទេ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ក្នុង​ប្រកួត​របស់​លីគ​កំពូល​ទាំង​ ៥

  • 2018-12-19 11:20:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​បើក​រដូវ​កាល​ ២០១៨/១៩ នៅ​ខែ​សីហា​មក​ ក្លឹប​ក្នុង​លីគ​កំពូល​ទាំង​៥​ទាំង​អស់​បាន​ឆ្លង​កាត់​ ១៦-១៧ ​ប្រកួត​មក​ហើយ​ ក្នុង​ពាក់​កណ្ដាល​ខែ​ធ្នូ​នេះ។ គិត​ត្រឹម​ពេល​នេះ​ដែរ​ ក្នុង​លីគ​កំពូល​ធំៗ​របស់​អឺរ៉ុប​ នៅ​សល់​តែ​ ៣​ក្លឹប​ទេ​ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​សោះ បន្ទាប់​ Dortmund បាន​ស្គាល់​ភាព​បរាជ័យ​ដំបូង​របស់​ខ្លួន​ក្នុង​រដូវ​កាល​នេះ ពេល​ប្រកួត​ប៉ះ​នឹង​ក្លឹប​ Dusseldorf ដោយ​បាន​ចាញ់​ក្នុង​លទ្ធផល ២ ទល់​នឹង ១។ ក្លឹប​ទាំង​ ៣​នោះ​មាន​ដូច​ជា​៖

១. ក្លឹប​ Liverpool៖ ក្លឹប​អង់គ្លេស​មួយ​នេះ កំពុង​តែ​ឈរ​នៅ​កំពូល​តារាង​ Premier League ដោយ​ពួក​គេ​មាន​ ៤៥​ពិន្ទុ​ ក្នុង​នោះ​ ពួក​គេ​បាន​ឈ្នះ ១៤​ដង​ និង​ ស្មើ​ ៣​ដង​ នៃ​ប្រកួត​ក្នុង​លីគ​ចំនួន ១៧​ប្រកួត។

២. ក្លឹប​ Juventus៖ ក្លឹប​អ៊ីតាលី​មួយ​នេះ ក៏​កំពុង​ឈរ​កំពូល​តារាង​ Serie A ដែរ​ ដោយ​ពួក​គេ​មាន​ ៤៦​ពិន្ទុ​ក្នុង​ដៃ ហើយ​ក្នុង​ប្រកួត​លីគ​ចំនួន ១៦​ប្រកួត​នោះ ពួក​គេ​បាន​ ឈ្នះ​ ១៥​ដង និង​ ស្មើ​១​ដង​។

៣. ក្លឹប​ Paris Saint-Germain៖ ក្លឹប​បារាំង​មួយ​នេះ ក៏​ជា​ក្លឹប​ដែល​កំពុង​ឈរ​លើ​កំពូល​តារាង​ដែរ។ គិត​ត្រឹម​ពេល​នេះ ពួក​គេ​បាន​ឆ្លង​កាត់​ ១៦​ប្រកួត​ហើយ ដោយ​បាន​ ឈ្នះ ១៤​ដង​ និង​ ស្មើ​ ២​ដង​ ហើយ​កំពុង​មាន​ ៤៤​ពិន្ទុ​ក្នុង​ដៃ៕

ប្រភព៖ Bleacherreport   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី