ក្រុមហ៊ុនស្មាតហ្វូនលំដាប់ទី២ចិន Gionee ប្រកាសក្ស័យធន ព្រោះមេធំលេងល្បែង និងជំពាក់បំណុល
- 2018-12-22 09:04:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនស្មាតហ្វូនលំដាប់ទី២ចិន Gionee ប្រកាសក្ស័យធន ព្រោះមេធំលេងល្បែង និងជំពាក់បំណុល
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតទូរសព្ទលំដាប់ទីពីររបស់ចិន Gionee ដែលជំពាក់បំណុលជិត ៣ ប៊ីលានដុល្លារ ពីម្ចាស់បំណុល ៦៤៨ ប្រកាសក្ស័យធនជាផ្លូវការ។
របាយការណ៍មួយក្នុងវេបសាយ The South China Morning Post ខែមុន បានលើកឡើងថា ស្ថាបនិកក្រុមហ៊ុន Gionee មានមូលដ្ឋាននៅ Shenzhen បានសារភាពថា គាត់ប្រហែលប្រើទ្រព្យសម្បត្តិក្រុមហ៊ុនយកទៅលេងល្បែង។
ក្នុងកិច្ចសម្ភាសន៍មួយជាមួយវេបសាយ Securities Times លោក Liu Lirong ជាប្រធានក្រុមហ៊ុន Gionee បានសារភាពថា៖ "ចំនួនបំណុលសរុបរបស់ Gionee មានដល់ទៅ ១៧ ប៊ីលានយាន់ ដោយ ១០ប៊ីលានយាន់ជំពាក់ធនាគារ ៥ ប៊ីលានយាន់ជំពាក់ដៃគូផ្គត់ផ្គង់ និង ២ ប៊ីលានយាន់ ជំពាក់ភ្នាក់ងារធ្វើពាណិជ្ជកម្ម"។ លោក Liu ចាញ់ល្បែងច្រើនជាង ១ ប៊ីលានយាន់ ពេលមានសំណួរចោទថាលោកចាញ់ល្បែងអស់ប៉ុន្មាន៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ
ប្រភព៖ https://www.thenewsminute.com/article/chinese-smartphone-maker-gionee-officially-files-bankruptcy-report-93730