​P30 Pro ឮ​ល្ហិចល្ហៀង​ថា កាមេរ៉ា ៤០ មេហ្គា​អាច Zoom បាន​ដល់ 10x

  • 2018-12-23 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មី​ៗ​នេះ ​មាន​ព័ត៌មាន​ល្ហៀងៗ​ថា Huawei កំពុង​សំងំ​ផលិត​ស្មាតហ្វូន​គីឡូ​ធ្ងន់ ​ដោយ​ផ្តោត​លើ​សមត្ថភាព​កាមេរ៉ា។ ចំពោះ​ម៉ូឌែល​អាច​នឹង​មាន​ឈ្មោះ​ថា P30 និង P30 Pro ដែល​មាន​បំពាក់​កាមេរ៉ា​រហូត​ដល់​ទំហំ ៤០ មេហ្គា​ខាង​ក្រោយ ជា​ប្រភេទ​កាមេរ៉ា ៣ គ្រាប់។

រូប​តំណាង

​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា កាមេរ៉ា​ខាង​មុខ​របស់ P30 Pro គឺ​ភ្លោះ​ទំហំ ២៤ មេហ្គា មាន​បង្កប់​បច្ចេកវិទ្យា AI ឆ្លាត​វៃ ឯ​កាមេរ៉ា​ខាង​ក្រោយ ៣ គ្រាប់​ទំហំ ៤០ មេហ្គា​បំពាក់​ដោយ​ឡេន Leicaមាន​សមត្ថភាព​អាច​ពង្រីក​បាន​ដល់ ៥ ដង(5x) និង ១០ ដង​(10x)។

​លើស​ពី​នេះ​ទៀត កាមេរ៉ា​ខាង​ក្រោយ​ក៏​នឹង​មាន​មុខងារ 3D សេនស័រ​ជា​របស់​មួយ​ថ្មី សម្រាប់​ការ​កំណត់​យក​របស់​ដែល​អ្នក​ចង់​បាន​បាន​ឆ្ងាយ និង​ច្បាស់​ល្អ។

ចំពោះ​លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​មិន​ទាន់​មាន​នៅ​ឡើយ​ទេ រួម​ទាំង​តម្លៃ​ក៏​មិន​ទាន់​មាន​ការ​ប្រកាស​នៅ​ឡើយ​ដែរ៕

ប្រភព៖ Slash Gear   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី