គិត​អ៊ីចឹង​អត់? Item បួន​ប្រភេទ​នេះ អ្នក​មិន​គួរ​រំលង​ស្ពាយ​តាម ក្នុង​ហ្គេម PUBG

  • 2018-12-25 13:43:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

PlayerUnknown's Battlegrounds (PUBG) ត្រូវ​បាន​ស្គាល់​ជា​ប្រភេទ​ហ្គេម Battle Royale មួយ​ប្រភេទ​ទទួល​បាន​ភាព​ល្បីល្បាញ​រយៈ​ពេល​យូរ​មក​ហើយ។ មនុស្ស​រាប់​លាន​នាក់​ជុំវិញ​ពិភពលោក​កំពុង​កម្សាន្ត​ជាមួយ​ហ្គេម​បាញ់​ប្រហារ​ដ៏​កក្រើក​នេះ។

លក្ខខណ្ឌ​ក្នុង​ការ​លេង​អ្នក​ត្រូវ​ប្រញាប់​ទៅ​រុករក​សម្ភារៈ (Item) ឲ្យ​បាន​រហ័ស​ក្នុង​គោលដៅ​បាញ់​សម្លាប់​សត្រូវ ប៉ុន្តែ​ទំហំ​ផ្ទុក​ក្នុង​កាបូប​ស្ពាយ​របស់​អ្នក​ក៏​មាន​កំណត់ បែប​នេះ​អ្នក​ត្រូវ​ចម្រាញ់​យក​តែ​របស់របរ​ដែល​ចាំបាច់​ខ្លាំង​ប៉ុណ្ណោះ។ ខាង​ក្រោម​បង្ហាញ​ពី Item បួន​ប្រភេទ អ្នក​មិន​ត្រូវ​ភ្លេច​ស្ពាយ​តាម​ពេល​ចូល​សមរភូមិ PUBG:

១.ថ្នាំ​ពេទ្យ First Aid Kits, Med Kits និង Painkillers:

មិន​ថា​អ្នក​មាន​ទឹក​ដៃ​ល្អ​កម្រិត​ណា​ក្នុង​ការ​លេង PUBG ក៏​ជៀស​មិន​ផុត​ពី​ការ​បាញ់​ប្រហារ​របស់​សត្រូវ។ បែប​នេះ​ថ្នាំពេទ្យ​សម្រាប់​ស្រោចស្រង់​កម្រិត​ឈាម​មាន​ដូច​ជា First Aid Kits, Med Kits និង Painkillers សុទ្ធ​សឹង​ជា​របស់​សំខាន់។

២.4x និង 8x Scopes:

កែវ​ពង្រីក​នៅ​កម្រិត​ទាំង​ពីរ​នេះ​គឺ​និយម​ត្រូវ​បាន​គេ​ប្រើប្រាស់​ខ្លាំង​បំផុត ដោយ​ផ្អែក​តាម​ទីតាំង​ឈរ​ជើង​របស់​សត្រូវ​អ្នក​លេង​ខ្លះ​មាន​ការ​ដោះដូរ​ជា​ញឹកញយ ផ្អែក​តាម​ចម្ងាយ​ឆ្ងាយ​ជិត ប៉ុន្តែ​អ្នក​ក៏​គួរ​រើស​យក​ទាំង​ពីរ​ប្រសិន​ដើរ​ជួប ជា​ជាង​ទុក​ឲ្យ​សត្រូវ​រើស​ជំនួស​អ្នក។

៣.ប្រភេទ​គ្រាប់ 5.56 ammo:

កាំភ្លើង​ធុន​វែង​សឹង​គ្រប់​ប្រភេទ​សុទ្ធ​តែ​អាច​ប្រើប្រាស់​ជាមួយ​គ្រាប់​ប្រភេទ 5.56 ammo បែប​នេះ​អ្នក​ក៏​ត្រូវ​មាន​ខ្លះ​ជាប់​ខ្លួន​ជា​រឿង​ល្អ ឬ​ហេតុផល​ត្រូវ​ទម្លាក់​វា​ចោល​ដរាប​ណា​លេង​ដល់​ពាក់​កណ្តាល​ហ្គេម​ហើយ​អ្នក​មិន​ប្រើប្រាស់​កាំភ្លើង​ធុន​ទាំង​នេះ​ក្នុង​ដៃ។

៤.ឧបករណ៍​ជំនួយ AR និង Sniper Suppressor:

ជា​ឧបករណ៍​ដែល​កម្រ​នឹង​រក​បាន ព្រោះ​វា​អាច​ជំនួយ​ឲ្យ​កាំភ្លើង​របស់​អ្នក​មាន​ឥទ្ធិពល​ខ្លាំង​ជាង​មុន។ មិន​ថា​រាល់​កាលៈទេសៈ​ណា ទោះ​រើស​បាន Suppressors ដល់​ទៅ​ពីរ ក៏​គួរ​កាន់​ទុក​ជា​ជាង​ប្រគល់​ឲ្យ​សត្រូវ​នៅ​ជុំវិញ​ខ្លួន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ foxsports   ប្រែ​សម្រួល៖ កៅ រក្សា