អនុវត្ត​រូបមន្ត ២០-២០-២០ បើមិនចង់ឲ្យ​ភ្នែកមានបញ្ហា ពីការ​ប្រើ​ឧបករណ៍​រាល់ថ្ងៃ

  • 2018-12-25 03:33:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វថ្ងៃ មនុស្ស​គ្រប់គ្នា​រស់នៅជាមួយ​ឧបករណ៍អេឡិចត្រូនិក មាន​ដូចជា​ទូរសព្ទ កុំព្យូទ័រ​ ជាដើម។ ទូរសព្ទ​ជា​ឧបករណ៍​មានការ​ប្រើប្រាស់ច្រើនជាង​គេ​​ ដោយសារ​មាន​ភាព​ងាយស្រួល​យក​តាម​ខ្លួន​។

កំុព្យូទ័រ ក៏ជាឧបករណ៍​ចាំបាច់​សម្រាប់ការ​ប្រើប្រាស់ក្នុងការ​រស់នៅ និងការ​ប្រកប​ការងារ​ប្រចាំថ្ងៃ ប៉ុន្តែ​វា​ស្ថិត​នៅ​ឆ្ងាយ​ពីការ​ប្រើប្រាស់​ជាប់​ជា​ប្រចាំ។

ការ​ប្រើ​ទូទៅ​មានដូចជា ការ​ផ្ញើសារ SMS ការ​មើល​វីដេអូ​នានា និង​អូស​មើល​ព័ត៌មាន​ពី​បណ្ដាញ​សង្គម​។ ប៉ុន្តែ​មាន​ចំណុច​មិន​សូវ​ល្អ ទាក់ទង​នឹង​ពន្លឺ​ពណ៌ខៀវ​ជះ​ពី​អេក្រង់​ឧបករណ៍​អេឡិចត្រូនិក​ទាំង​នោះ​។ ពន្លឺ​ពណ៌ខៀវ​មិន​ថ្វី​នោះ​ទេ​នៅ​ពេល​ថ្ងៃ ប៉ុន្តែ​ពេល​យប់​អាច​ផ្តល់​ផល​អាក្រក់ ដូចជា​រំខាន​ដល់​ការ​គេង ឬ​ចុក​រោយ​ភ្នែក។ 

មាន​វិធី​មួយ​ចំនួន គួរ​អនុវត្ត​៖

  • អនុវត្ត​រូបមន្ត ២០-២០-២០ មានន័យថា ពេល​ប្រើ​ឧបករណ៍​អេឡិចត្រូនិក រាល់​ពេល ២០នាទី ងាក​ភ្នែក​ចេញ​ រួច​សម្លឹង​អ្វី​ផ្សេង​ទៅ​ទី​ឆ្ងាយ ២០ហ្វីត ក្នុង​រយៈពេល ២០ វិនាទី។ 

  • ត្រួត​ពិនិត្យ​ភ្នែក​ជា​មួយ​អ្នកជំនាញ ១ ឬ ២​ឆ្នាំ មួយដង។ 

  • ការពារ​ភ្នែក​ពី​ពន្លឺ​ពណ៌ខៀវ​ជះ​ពី​អេក្រង់ ជាមួយ​វ៉ែនតា ឬ​កញ្ចក់​ដាក់​ពី​លើ​អេក្រង់ ដែល​មាន​សមត្ថភាព​ការពារ​ពន្លឺ​​នេះ​។

  • ជៀសវាង​ការ​ប្រើ​ឧបករណ៍​អេឡិចត្រូនិក កៀក​នឹង​ចូល​ដំណេក​។

  • ឧស្សាហ៍​ព្រិច​ភ្នែក ដើម្បី​រក្សា​សំណើម​ដល់​កែវ​ភ្នែក​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ rappler   ប្រែ​សម្រួល៖ ប៊ុនធឿន