សាកស្រម៉ៃមើល​ឡូយយ៉ាងណា បើ Rolls-Royce ផលិតរថយន្ត​ប្រភេទនេះ?

  • 2018-12-26 08:38:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rolls-Royce ជា​ម៉ាក​រថយន្ត​ប្រណីត​របស់​ប្រទេស​អង់គ្លេស ដែល​វា​មាន​តម្លៃ​ដល់​ទៅ​រាប់​សែន​ដុល្លារ ហើយ​ជា​ទី​ពេញ​ចិត្ត​របស់​អភិជន​សឹង​តែ​ពាស​ពេញ​ពិភព​លោក​តែ​ម្ដង។ សម្រាប់​សែស្រឡាយ​រថយន្ត​របស់​ Rolls-Royce ភាគ​ច្រើន​សុទ្ធសឹង​តែ​ជា​ប្រភេទ Sedan តួ​ទាប ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ ២០១៨ នេះ ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណីត​មួយ​នេះ បាន​បោះ​ជំហាន​ចូល​ប្រឡូក​នៅ​ក្នុង​ទីផ្សារ​រថយន្ត​តួ​ខ្ពស់​ជា​មួយ​ក្រុមហ៊ុន រថយន្ត​ផ្សេង​ទៀត ដោយ​ SUV ម៉ូដែល​ដំបូង​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា​ Cullinan។

ដោយ​ឡែក​សម្រាប់​ក្រុមហ៊ុន​រចនា​រូបភាព​ដូចជា NeoMam Studios មិន​សុញ​ចាំ​តែ​រាង​ដែល Rolls-Royce រចនា​ចេញ​មក​លក់​នៅ​លើ​ទីផ្សារ​តែ​ប៉ុណ្ណោះ​ទេ។ ក្រុមហ៊ុន​ជំនាញ​ផ្នែកឌីហ្សាញនេះ ​បាន​បញ្ចេញ​​រូបភាព​រចនា​ផ្ទាល់​ខ្លួន ដោយ​យក​រថយន្ត​ប្រណីត​របស់​អង់គ្លេស​នេះ មាន​គ្រប់​ប្រភេទ​រថយន្ត​ចាប់​តាំង​ពី​រថយន្ត​ប្រភេទ Pick-up ដល់​រថយន្ត​ដឹក​ទំនិញ​ធំៗ​ជាដើម។

ចង់​ដឹង​ថា​រូបភាព​រចនា​ឡើង​មក​នោះ​មាន​គំនិត​ច្នៃ​ប្រឌិត​យ៉ាង​ណា​នោះ អាច​មើល​នូវ​រូបភាព​ខាង​ក្រោម​ជា​មួយ Sabay ទាំង​អស់​គ្នា ហើយ​សាក​ស្រម៉ៃ​ល​មើល បើ Rolls-Royce ចេញ​មក​មាន​រាង​បែប​ហ្នឹង​មែន​នោះ​តើ​អស្ចារ្យ​យ៉ាងណា​ទៅ?

ចុចអាន៖

ប្រភព៖ carscoops   ប្រែ​សម្រួល៖ ផាត សុវត្ថិ