ត្រូវ​ចិត្ត​អ្នក​លេង VG និង Asphalt ស្ដូក Razor ចេញ​ដៃ​ដាក់​ទូរសព្ទ​លេង​ហ្គេម​បាន​យ៉ាង​ឡូយ!

  • 2018-12-27 02:08:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​ ទូរសព្ទ និង​គ្រឿង​សម្រាប់​លេង​ហ្គេម​លំដាប់​ពិភពលោក Razor បាន​បញ្ចេញ​ផលិតផល​ថ្មី​មួយ​ជា​ដៃ​លេង​ហ្គេម​ដែល​អាច​ដាក់​ទូរសព្ទ​ពួក Android សឹង​គ្រប់​ប្រភេទ​បាន ដោយ​មាន​ឈ្មោះ​ថា Razor Raiju Mobile។

Razor Raiju Mobile អាច​ឲ្យ​អ្នក​ដាក់​ភ្ជាប់​ទូរសព្ទ ហើយ​ផ្អៀង​បាន​ ៦០ ដឺក្រេ​ទៅ​តាម​ប្រភេទ​ហ្គេម និង​​ចំណង់​ចំណូល​ចិត្ត​អ្នក​ប្រើប្រាស់ ហើយ​អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ អ្នក​លេង​ហ្គេម​លើ​ទូរសព្ទ នឹង​ទទួល​បាន​បទ​ពិសោធន៍​ដូច​ការ​លេង​ហ្គេម​លើ​ម៉ាស៊ីន Console ដូច្នោះ​ដែរ។ ដៃ Razor Raiju Mobile នេះ​មាន​ប៊ូតុង​ ៤ ដែល​អាច​កែ​តាម​ចិត្ត​ចង់​អ្នក​ប្រើប្រាស់ អាច​កំណត់​ឲ្យ​បាញ់​រះ ហើយ​នឹង​ប៊ូតុង​មួយ​ដាច់​សម្រាប់​ឲ្យ​អ្នក​លេង​ផ្ដាច់​ឬ​ភ្ជាប់​ឧបករណ៍​របស់​ខ្លួន។

អ្នក​លេង​អាច​ភ្ជាប់​ទូរសព្ទ Android របស់​ខ្លួន​ជាមួយ​នឹង​ដៃ Razor Raiju Mobile នេះ​តាម​រយៈ Bluetooth ឬ​ក៏​អាច​ប្រើ​ខ្សែ USB-C ដែល​មាន​ស្រាប់​មក​ជាមួយ​នឹង​ដៃ​ហ្គេម។ ការ​សាក​ថ្ម​ម្ដង​ៗ​ដៃ Razor Raiju Mobile អាច​លេង​ហ្គេម​បាន​ដល់​ទៅ​ជាង​ ២៣ ម៉ោង​ឯណោះ ហើយ​វា​គាំ​ទ្រ​ជាមួយ​ហ្គេមជាច្រើន​ប្រភេទ​ ដូចជា Vain Glory (VG) និង​ហ្គេម​ប្រណាំង​ឡាន Asphalt ជាដើម។

ដៃ​បញ្ជា​ Razor Raiju នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​យក​លំនាំ​ពី Rarzor Raiju Controller ដែល​ប្រើ​សម្រាប់​លេង​លើ PS4។ តាម​ការ​ពិត​ Raiju Mobile នេះ​ត្រូវ​ចេញ​មក​ពិសេស​សម្រាប់​ជា​គួ​ជាមួយ​នឹង​កំពូល​ស្មាតហ្វូន​លេង​ហ្គេម​របស់ Razor គឺ Razor Phone 2 ប៉ុន្តែ​វា​ទើប​តែ​មាន​ឲ្យ​កុម្ម៉ង់​ជាង ១០ ថ្ងៃមុន​ប៉ុណ្ណោះ ហើយ​នឹង​មាន​លក់​រាយ​នា​ដើម​ឆ្នាំ​ក្រោយ ក្នុង​តម្លៃ​ប្រហែល ១៥០ ដុល្លារ (ទីផ្សារ​បរទេស)។

ចុចអាន៖

ប្រភព៖ theverge   ប្រែ​សម្រួល៖ ផាត សុវត្ថិ