Porsche Panamera ឆ្នាំ ២០១៧-២០១៨ មានបញ្ហាចង្កូត ត្រូវហៅចូលរោងចក្រវិញ

  • 2018-12-26 01:48:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​រថយន្​តអាឡឺម៉ង់ Porsche បាន​ធ្វើ​ការ​ប្រកាស​ហៅ​ចូល​មក​វិញ នូវ​រថយន្​តស៊េរី​ថ្​មីឆ្នាំ ២០១៧ និង ២០១៨ ម៉ូដែល Panamera ក្រោយ​ពី​ពិនិត្​យឃើញ​ថា វា​មាន​បញ្​ហាក្នុង​ប្រព័ន្​ធជំនួយ​ការ​កាច់​ចង្កូត (Power Steering)។ ការ​ប៉ះពាល់​នេះ គឺ​មាន​ដល់​គ្រប់​រថយន្ត Porsche Panamer ២ ឆ្​នាំខាង​លើ ដែល​លក់​ចេញ​ពាស​ពេញ​ពិភព​លោក ដែល​មាន​ចំនួន​ប្រហែល ៧៥ ០០០ គ្រឿង។

តាម​ពិត​ទៅ​ បញ្ហា​ដែល Porsche បាន​រក​ឃើញ​នេះ គឺ​បណ្ដាល​មក​ពី Software ដែល​សម្រាប់​បញ្​ជាប្រព័ន្​ធជំនួយ​ការ​កាច់​ចង្កូត​នោះ​ឯង។ ការ​ដំណើរ​ការ​មិន​ប្រក្រតី​របស់ Software នោះ អាច​បណ្ដាល​ឲ្យ​ប្រព័ន្​ធជំនួយ​ការ​កាច់​ចង្កូត​នោះ​លែង​ដំណើរ​ការ ឬ​ក៏​ម្ដង​ដើរ ម្ដង​អត់ អាក់​ៗ។ ប្រការ​នេះ អាច​បណ្ដាល​ឲ្​យអ្នក​បើកបរ​មាន​ការ​ពិបាក​ក្នុង​ការ​គ្រប់គ្រង​ចង្កូត​រថយន្ត ជា​ពិសេស​នៅ​ពេល​វ៉ា​កាត់​គ្នា អាច​ធ្វើ​ឲ្​យរថយន្​តមាន​គ្រោះ​ថ្នាក់​បាន។ យ៉ាង​ណា​មិញ មក​ទល់​ពេល​នេះ មិន​ទាន់​មាន​របាយការណ៍​គ្រោះ​ថ្នាក់​ណា​មួយ បាន​កើត​ឡើង​ចំពោះ​រថយន្ត Porsche Panamera ដែល​បណ្ដាល​មក​ពី​បញ្​ហាខាង​លើ​នៅ​ឡើយ​ទេ។

ចំពោះ​ការ​ជួស​ជុល ចន្លោះ​ប្រហោង​នេះ គឺ​វា​នឹង​ធ្​វើឡើង​ទៅ​លើ Software តែ​មួយ​មុខ​គត់ ហើយ​នឹង​មិន​ចំណាយ​ពេល​ច្រើន​ឡើយ។ ចំពោះ​ការ​ជូន​ដំណឹង​ទៅ​កាន់​អតិថិជន​ទាំងអស់​នៅ​ទូទាំង​ពិភពលោក​ ក្រុមហ៊ុន Porsche នឹង​ធ្វើការ​ផ្ញើ​ជា​សំបុត្​រផ្ទាល់ First Class Mail ដល់​ដៃ​អតិថិជន​តែ​ម្ដង។

ចុចអាន៖

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ផាត សុវត្ថិ