Rolls-Royce ជោគជ័យលើការសាកល្បងនាវាដឹកទំនិញបើកស្វ័យប្រវត្តិដំបូងគេក្នុងលោក
- 2018-12-26 13:34:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rolls-Royce ជោគជ័យលើការសាកល្បងនាវាដឹកទំនិញបើកស្វ័យប្រវត្តិដំបូងគេក្នុងលោក
ចន្លោះមិនឃើញ
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមហ៊ុនរថយន្តជាច្រើនបានផ្តោតលើការអភិវឌ្ឍនូវបច្ចេកវិទ្យារថយន្តបើកបរស្វ័យប្រវត្តិ (Self-driving car) ប៉ុន្តែទៅមើលក្រុមហ៊ុន Rolls-Royce បានបោះជំហានយ៉ាងលឿន ដោយមុននេះបន្តិចទើបតែទទួលជោគជ័យលើការសាកល្បងបច្ចេកវិទ្យាបើកបរនាវាដឹកទំនិញដោយស្វ័យប្រវត្តិវិញម្តង។
គម្រោងនេះស្ថិតក្រោមកិច្ចសហការរវាងដៃគូនៃក្រុមហ៊ុន Finferries របស់ប្រទេសហ្វាំងឡង់សិក្សាលើការសាកល្បងនាវាបើកស្វ័យប្រវត្តិដំបូងគេបង្អស់ក្នុងលោក។
ការសាកល្បងនេះធ្វើឡើងក្នុងទីក្រុង Turku ប្រទេសហ្វាំងឡង់ជាមួយនាវាមានបណ្តោយ ៥៣,៨ ម៉ែត្រ ឲ្យឈ្មោះ Falco ដោយមិនអនុញ្ញាតឲ្យមានបុគ្គលិកឬនរណាម្នាក់នៅលើនាវា ខណៈមានការប្រើប្រាស់បច្ចេកវិទ្យា Rolls-Royce Ship Inteligence មានបំពាក់ភ្ជាប់នូវកាមេរ៉ានិង Sensor ជាច្រើនជុំវិញនាវាដើម្បីដំណើរការការស្កេនសមាសធាតុទឹក និងអនុញ្ញាតឲ្យមនុស្សអាចធ្វើការបញ្ជាពីចម្ងាយប្រសិនជួបលក្ខខណ្ឌចាំបាច់ណាមួយ។
ទស្សនាវីដេអូខាងក្រោម៖
ប្រធានផ្នែកពាណិជ្ជកម្មនាវាចររបស់ Rolls-Royce លោក Mikael Makinen បានមានប្រសាសន៍ថា៖ "ការសាកល្បងនេះកំពុងបោះជំហានឆ្ពោះទៅរកការដឹកជញ្ជូនដោយស្វ័យប្រវត្តិ និងសបង្ហាញពីលទ្ធផលនូវអ្វីដែលយើងបាននិយាយកាលពីប៉ុន្មានឆ្នាំមុន ថាការដឹកជញ្ជូនដោយស្វ័យប្រវត្តិលើនាវានឹងអាចកើតទៅបាន"។ តាមការរំពឹងទុកប្រភេទនាវាស្វ័យប្រវត្តិនេះនឹងដាក់ឲ្យដំណើរការជាផ្លូវការនាឆ្នាំ ២០២៥៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: