iPhone Xr ទាក់​ចិត្ត​អ្នក​ប្រើ​ Android បាន​ច្រើន​ជាង​ iPhone មុនៗ

  • 2018-12-27 02:15:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ប្រហែល​ជា​​ជួប​ប្រទះ​បញ្ហា​តម្រូវ​ការ​ទាប​លើ​ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​របស់​ខ្លួន ប៉ុន្តែ​​អាច​យក​ឈ្នះ​​លើ​ក្រុម​អ្នក​ប្រើ​ប្រាស់​ស្មាតហ្វូន​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ គឺ​​ក្រុម​អ្នក​ប្រើ​ប្រាស់​ស្មាតហ្វូន​ Android។

របាយការណ៍​ថ្មី​ចេញ​ផ្សាយ​ដោយ​ Consumer Intelligence Research Partners បាន​រក​ឃើញ​ថា ៣០ ថ្ងៃ​ក្រោយ​ពី iPhone Xr ចេញ​លក់​ ១៦%​ នៃ​អតិថិជន​ដែល​ទិញ​ iPhone ស៊េរី​នេះ​ប្រើ​​ ជា​អ្នក​ប្រើ​ប្រាស់​​ស្មាតហ្វូន​ Android ពី​មុន។

នេះ​ជា​តួ​លេខ​ដ៏​ខ្ពស់​មួយ ដោយ​កាល​ពី​ iPhone 8/8 Plus ចេញ​លក់​បាន​មួយ​ខែ​ មាន​អតិថិជន​ ១២% ធ្លាប់​ជា​អ្នក​ប្រើ​ប្រាស់​ស្មាតហ្វូន​ Android។ ចំពោះ​ iPhone X វិញ​ មាន​អ្នក​​​អតិថិជន​​ ១១% ​ជា​អ្នក​ប្រើ​ប្រាស់​ Android ពី​មុន​មក។

របាយការណ៍​បាន​រក​ឃើញ​ទៀត​ថា​ iPhone Xr ជា​ស្មាតហ្វូន​​ជំនាន់​ចុង​ក្រោយ​របស់​ Apple ដែល​ទទួល​បាន​ប្រជាប្រិយភាព​ជាង​គេ។ iPhone Xr កាន់​កាប់​ទីផ្សារ​បាន​ ៣២% នៃ​ចំនួន​លក់​ iPhone សរុប​នៅ​សហរដ្ឋអាមេរិក​ ក្នុង​រយៈពេល​ចេញ​លក់​ ១ ខែ​ដំបូង។ ​ខណៈ​ iPhone Xs និង Xs Max គួប​ផ្សំ​គ្នា​មាន​ទីផ្សារ​តែ ៣៥% ប៉ុណ្ណោះ៕

ចុចអាន៖

ប្រភព៖ Mashable   ប្រែ​សម្រួល៖ សុខហេង