អ្នក​ប្រើ OnePlus 5/5T អាច​អាប់ដេត​ឡើង​ Android Pie បាន​ហើយ

  • 2018-12-27 02:52:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus បាន​បញ្ចេញ​ការ​អាប់ដេត​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Pie ដល់​អ្នក​ប្រើ​ប្រាស់​ OnePlus 5 និង OnePlus 5T ដោយ​អាច​អាប់ដេត​បាន​ដោយ​​ភ្ជាប់​ជា​មួយ Wi-Fi។

ការ​អាប់ដេត​ផ្លូវ​ការ​នេះ ក្រោយ​ពី​ OnePlus បាន​ចាប់​ផ្ដើម​ការ​​ប្រើ​ប្រាស់​សាក​ល្បង​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​លើ OnePlus 5 និង 5T។ ខណៈ​ដែល​ OnePlus 5 និង 5T ទទួល​បាន​ការ​អាប់ដេត​នេះ ​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​កាល​បរិច្ឆេទ​ទទួល​បាន​ការ​អាប់ដេត​​​សម្រាប់​ស្មាតហ្វូន OnePlus ម៉ូដែល​ដទៃ​នោះ​ទេ។​​

​​​​​OnePlus បាន​ចាប់​ផ្ដើម​បញ្ចេញ​កំណែ​ទម្រង់​ថ្មី​នេះ ក្រោយ​ពី​ Samsung ចាប់​ផ្ដើម​​បាន​ប៉ុន្មាន​ថ្ងៃ​លើ​ម៉ូដែល Galaxy S9 និង S9+៕

ចុចអាន៖

ប្រភព៖ engadget   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី