មិន​ឲ្យ​ចាំ​យូរ Google ត្រៀម​ប្រកាស​ស្មាតហ្វូន​ថ្មី ២ ម៉ូដែលនា​ដើម​ឆ្នាំ ២០១៩

  • 2018-12-29 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​សារព័ត៌មាន Android Police បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​យក្ស​អាមេរិក Google មាន​គម្រោង​នឹង​ដាក់​បង្ហាញ​ស្មាតហ្វូន​ជំនាន់​ថ្មី​ពីរ​ម៉ូឌែល​នា​ត្រីមាស​ទី ១ អំឡុង​ខែ​មិនា ឆ្នាំ ២០១៩ នោះ​គឺ​ម៉ូឌែល Pixel 3 Lite និង Pixel 3 XL Lite

សិស្ស​ប្អូន​ជំនាន់​ក្រោយ​នេះ​នឹង​ប្រែ​ក្លាយ​ជា​ស្មាតហ្វូន​ធុន​កណ្តាល​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ដទៃ​ទៀត ខណៈ​តាម​របាយការណ៍​កន្លង​ទៅ Pixel 3 Lite នឹង​ប្រើប្រាស់​បន្ទះ​ឈីប Snapdragon 670 ឬ 710 មាន RAM 4GB ដោយ​អង្គ​ផ្ទុក 32GB ជាមួយ​កាមេរ៉ា​ក្រោយ 12MP និង​ខាង​មុខ 8MP ខណៈ​អេក្រង់​ទំហំ ៥,៥ អ៊ីញ ធៀប​នឹង​ធុន​ធំ Pixel 3 XL Lite ខុស​គ្នា​ត្រង់​អេក្រង់ ៦ អ៊ីញ។

កាលបរិច្ឆេទ​ច្បាស់លាស់​ទំនង​នឹង​ប្រព្រឹត្តិ​ទៅ​ក្នុង​ពិព័រណ៍ CES ឬ MWC ដើម​ឆ្នាំ ២០១៩ ខាង​មុខ ប៉ុន្តែ​ចំពោះ​តម្លៃ​និង​លក្ខណៈ​សម្បត្តិ​លម្អិត យើង​នឹង​រង់ចាំ​អ៊ុត​មើល​ទាំង​អស់​គ្នា។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Bgr   ប្រែ​សម្រួល៖ កៅ រក្សា