ស្រួលហើយ! អ្នកប្រើ IOS ទោះអត់ Visa ក៏ទូទាត់លុយលើកម្មវិធីទាំងនេះបានដែរ

  • 2018-12-28 11:00:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​នេះ​តទៅ​អ្នក​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការIOS អាចទិញ តន្ត្រី ភាពយន្ត និងកម្មវិធីទូរសព្ទ​ជា​ច្រើន ​នៅ​លើ Apple Store, iTunes និង​សម្រាប់ Apple Music ជាមួយ SmartPay ដោយ​ទូទាត់​លុយ​តាម​គណនី​ Smart។

ការ​ចុះ​ឈ្មោះ​ប្រើប្រាស់​សេវា​នេះ​មិន​តម្រូវ​ឲ្យ​បង់​​ប្រាក់​ឡើយ ដោយ​អ្នក​គ្រាន់​​​តែ​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​ដូចជា៖

  • ចូល​កម្មវិធី​ទាំង​នោះ (Sign in) ជា​មួយ​ Touch ID, Face ID ឬ​ Apple ID និង Password.
  • ចុច​លើ Payment Information.
  • ដាក់​លេខ​ទូរសព្ទ បន្ទាប់​មក​ចុច​ពាក្យ​ “Done”
  • និង​ធ្វើ​តាម​លក្ខខណ្ឌ​​បន្ត​បន្ទាប់​​
  • អ្នក​ត្រូវ​តែ​មាន​ទឹកប្រាក់​ក្នុង​គណនី​សិន​​ មុន​​ធ្វើ​ការ​បញ្ជា​ទិញ​​។ ​​ការ​ទូ​ទាត់ នឹង​មាន​ការ​គិត​ថ្លៃ​សេវាកម្ម ១០% ​នៃ​តម្លៃ​ដើម។

អ្នក​នឹង​ទទួល​បាន​សារ​ពី​ព័ត៌មាន​នៃ​ទឹក​ប្រាក់​សរុប​​ដែល​អ្នក​ត្រូវ​បង់​ទៅ​ឲ្យ​កម្មវិធី​ទាំង​នោះ រួម​ជា​មួយ​អ៊ីម៉ែល​​ក្រោយ​ពេល​អ្នក​ធ្វើ​ការ​បញ្ជា​ទិញ។ ក្រៅ​នោះ អ្នក​​ថែម​ទាំង​អាច​ពិនិត្យ​មើល​​ប្រវត្តិ​នៃ​ការ​ទូទាត់​បាន​​យ៉ាង​​ងាយ​នៅ​ក្នុង SmartNas ទៀត។

ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ៖

អត្ថបទ៖ សុខណា